
ក្នុងជំនួបនេះ លោក KIMURA Tomonori បានរាយការណ៍អំពីគម្រោង ដែលបានសិក្សា និងអនុវត្តនាពេលកន្លងជូន ឯកឧត្តម អភិបាលខេត្ត ដូចជាការសិក្សាលើលទ្ធភាពអនុវត្តគម្រោងទីក្រុងឆ្លាតវៃក្រោមកម្មវិធី METI លើផ្ទៃដីទំហំ១៨៤ ហិតា ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា(២០១៣) គម្រោងកិច្ចសហប្រតិបត្តិការទីក្រុង និងទីក្រុងសម្រាប់មធ្យោបាយធ្វើដំណើរដោយថាមពលពន្លឺព្រះអាទិត្យ និងគម្រោងថាមពលប្រើប្រាស់ពីលាមកសត្វ(២០១៥) គម្រោងសាកល្បងប្រើប្រាស់សេវាជួលម៉ូតូអាគុយ(២០១៨) គម្រោងដឹកជញ្ជូនភ្ញៀវទេសចរដោយប្រើឡានអាគុយ(២០១៩) និងគម្រោងអភិវឌ្ឍន៍ Eco-Tourism នៅភ្នំកូលេន ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន(២០២២) និងគម្រោងមួយចំនួនទៀត ។ល។
ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក KIMURA Tomonori ដែលចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត នាពេលកន្លងទៅ និងបន្តទៅថ្ងៃអនាគត និងស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយជំនាញពាក់ព័ន្ធសម្រាប់កិច្ចការងារនានាលើគម្រោងទៅថ្ងៃអនាគត។
ជាមួយគ្នានេះ លោក ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងប្តេជ្ញាបន្តជួយ ជម្រុញគាំទ្រការអភិវឌ្ឍខេត្តសៀមរាប ជាពិសេស គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗឱ្យកាន់តែប្រសើរឡើងថែមទៀត៕