
ឯកឧត្ដម គុជ លីណា បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានចូលរួមសោកស្តាយផងដែរចំពោះឧបទ្ទេវហេតុគ្រោះធម្មជាតិដែលកេីតឡេីងចំពោះគ្រួសាររងគ្រោះនាពេលនេះ។
ឯកឧត្តម ក៏បាននាំយកអំណោយជូនដល់គ្រួសាររងគ្រោះរួមមាន៖
១- ឃុំឫស្សីលក ចំនួន ៨គ្រួសារ (រលំ ១ខ្នង របើកដំបូល ៦ខ្នង និង របួស២នាក់)
២- ឃុំ កំពង់ក្តី ចំនួន ២គ្រួសារ (រលំ១ខ្នង របើកដំបូល ១ខ្នង)។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារ ទទួលបាន៖
- គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
- គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
-គ្រួសារអ្នករបួស៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល៕