រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

  • 163
  • ដោយ vannak

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអញ្ជេីញចូលរួមក្នុង​កិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង​ ដឹកនាំដោយឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងមានការអញ្ជេីញចូលរួមពីលោកជំទាវ​ បណ្ឌិតសភាចារ្យ​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ឯកឧត្តម​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ឯកឧត្តម​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ឯកឧត្តម​ ប្រធានកងវិស្វកម្មសម្តេចតេជោ​ សៀមរាប​ ថ្នាក់ដឹកនាំក្រសួង​ ស្ថាប័ន​ ជំនាញពាក់ព័ន្ធ​ និងមន្ទីរ​ អង្គភាពនានាក្នុងខេត្ត។​ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដាន​ និងត្រួតពិនិត្យការងារ​ ដែលក្រុមការងារអនុវត្តក្នុងពេលកន្លងមក​ នៃវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង និងស្តាប់ការលើកឡើងនូវសំណូមពរថ្មីៗជាអន្តរវិស័យ ព្រមទាំងទិសដៅចំពោះមុខ​ ដែលត្រូវបន្តរួមគ្នាអនុវត្ត។ឯកឧត្តម សាយ សំអាល់ បានផ្តល់អនុសាសន៍ណែនាំដល់ស្ថាប័នពាក់ព័ន្ឋ​ និងអាជ្ញាធរខេត្តក្រុង​ ស្រុក បន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចាប់ឆ្នោតយកក្បាលដីឡូតិ៍​ និងមិនទាន់ចាកចេញឱ្យពួកគាត់ចាកចេញទៅរស់នៅទីតាំងដែលរាជរដ្ឋាភិបាលបានរៀបចំជូនរួចហើយបន្ថែមពីនេះស្នើមន្ត្រីជំនាញជួយពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនទ្រព្យជូនគ្រួសារដែលមិនទាន់បាន។ជាមួយគ្នា​ ឯកឧត្តម​ ប្រធានអង្គប្រជុំ​ ក៏បានណែនាំដល់ភាគីអ្នកពាក់ព័ន្ឋនិងអាជ្ញាធរមូលដ្ឋានរួមគ្នាកៀងគររកដៃគូវិនិយោគឱ្យធ្វើការដាក់ទុនវិនិយោគនៅតំបន់រុនតាឯកនិងពាក់ស្នែង ដើម្បីរួមគ្នាអភិវឌ្ឍតំបន់នេះឱ្យឆាប់រីកចម្រើន និងផ្តល់ឱកាសការងារនិងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប្រជាពលរដ្ឋ នៅតំបន់ទាំងពីរនេះឱ្យមានជីវភាពប្រសើរជាងមុន។+25

ប្រតិកម្មទាំងអស់៖93Thla Veary, Salith Patrimony និង 91 នាក់ផ្សេងទៀត

អត្ថបទទាក់ទង