![](https://asset.cambodia.gov.kh/provincial/sites/22/2023/10/393654409_675877321353264_5150802165370283704_n-1024x683.jpg)
ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណដល់ឯកឧត្តម ជឺ សុខ ដែលបានបំពេញបេសកកម្មជោគជ័យក្នុងខេត្តសៀមាបនាពេលកន្លងមក ពេលនេះឯកឧត្តម ក៏ត្រូវបានផ្ទេរភារកិច្ចបំពេញការងារជាប្រធានសាលាដំបូងខេត្តកណ្តាល។ ម្យ៉ាងទៀត សូមអបអរសាទរឯកឧត្តម ហុក វ៉ាន់ធីណា ដែលបានមកបំពេញបេសកកម្មជាប្រធានសាលាដំបូងខេត្តសៀមរាប។
នាឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នាពេលកន្លងមក ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ត្រីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធទាំងអស់អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ត្រីអនុវត្តច្បាប់នឹងចូលអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសយ៉ាងឧត្តុង្គឧត្តមក្នុងការបំពាក់គ្រឿងឥស្សរយយសដល់ចៅក្រម ព្រះរាជអាជ្ញារង និងមន្ត្រីរាជការនៃសាលាដំបូងខេត្តសៀមរាបសរុបចំនួន ៧ រូប ផងដែរ៕
+40
58Sok Samath, Thla Veary និង 56 នាក់ផ្សេងទៀត