រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ខែ តុលា ឆ្នាំ២០២៣នេះ គោលដៅទី១ សម្រាប់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ នៅបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង ឃុំសែនសុខ ស្រុកក្រឡាញ់ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត,កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងពីរស្រុកចូលរួមចំនួន៦៣៥នាក់ ស្រី ១៦៥នាក់ចូលរួម ។បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឆ្នាំ២០២០.២០២៤ នៃផែនការ៣ឆ្នាំរំកិល និង តាមប្រសាសន៍បញ្ជាក់របស់លោកស្រី ម៉ននី រងី្ស បានលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២៣ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកក្រឡាញ់ និង ស្រុកស្រីស្នំផងដែរ។ ក្នុងអង្គវេទិកានោះដែរ សមាជិកសមាជិកាអង្គវេទិកា ក៏បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និង សំណូមពរមួយចំនួន ដោយបានលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន ១១ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) កសិកម្ម , អគ្គិសនី , អប់រំ , ប្រព័ន្ធធារាសាស្ត្រ ,ពាណិជ្ជកម្ម (រកទីផ្សារលក់កសិផល) គ្មានការងារធ្វើ និង ផ្ទះគ្រូបង្រៀន ហើយត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ ។ អង្គវេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរ មាន២៦សំណួរ សំណូមពរផងដែរ។ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា អង្គវេទិកានេះ គឺដើម្បីឲ្យក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកប ដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ។ ឯកឧត្តម បានលើកឡើងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភារួចមក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើ បាវវចនាទាំងប្រាំ គឺ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។ ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គឺដើម្បីស្តាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងន័យស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋកើតមានក្នុង មូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ផងដែរថា វេទិកាសាធារណៈនេះ ជាលើកទី៥ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប និងជាគោលដៅទី១នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និង ដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ នឹងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានភូមិឃុំស្រុក នៃខេត្តសៀមរាបទាំងមូល ៕
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកក្រឡាញ់
- 144
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 144
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 144
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 144
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 144
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 144
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 144
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 144
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 144
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 144
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 144
- ដោយ vannak