
លោក អភិបាលរងខេត្តក៏បានបង្ហាញការកំណែទម្រង់វិមជ្ឈការ នូវវិស័យមួយចំនួនមកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដេីម្បីងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យឆាប់រហ័ស និងទាន់ពេលវេលា។ ជាមួយគ្នានេះ លោក ក៏បានណែនាំដល់ទីចាត់គ្រប់គ្រងធនធានមនុស្សសហការជាមួយលោក បេក្ខភាពបណ្ឌិត ដែលមកពីសាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃក្នុងការស្រាវជ្រាវឯកសារ ឬចុះប្រមូលទិន្នន័យនៅតាមបណ្តាក្រុង ស្រុកឱ្យមានភាពរលូន និងជោគជ័យ៕