
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រ ក្នុងខេត្ត ក្រុង ស្រុក ឆ្នាំ២០២៤ មានសារៈសំខាន់បំផុតនៅក្នុងដំណើរការរៀចំកសាងផែនការនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់ជាជំនួយសម្រាប់ការដឹកនាំពិភាក្សា ដែលអាចកំណត់បាននូវបញ្ហា ទីតាំងបញ្ហា មូលហេតុបញ្ហា តម្រូវការ និងដំណោះស្រាយ ហើយឯកសារពិន្ទុវិស័យ គឺងាយស្រួលក្នុងការសង្ខេបព័ត៌មានដោយវិធីងាយៗ និងអាចឃើញភ្លាមៗពីបណ្តាតំបន់ដែលបានអនុវត្តល្អ និងតំបន់ដែលត្រូវកែលម្អ, អាចប្រៀបធៀបរវាងឃុំ សង្កាត់ ក្រុង ស្រុក ឬខេត្ត យ៉ាងងាយនិងអាចឃើញក្នុងចំណោម ឃុំ សង្កាត់ ស្រុក ខេត្ត ដែលត្រូវការជួយបន្ថែម និងការយកចិត្តទុកដាក់, អាចកំណត់បានភ្លាមៗ នូវចំណុចអាទិភាពក្នុងដំណើរការកសាងផែនការ, បង្ហាញពីវឌ្ឍនៈភាពតាមបណ្តាឆ្នាំ និងបង្ហាញពីលទ្ធផលនៃសកម្មភាព ដែលយើងកំពុងអនុវត្ត និងជួយក្នុងការត្រួតពិនិត្យ និងតាមដាន។
ជាមួយគ្នានេះដែរ កិច្ចប្រជុំផ្សព្វផ្សាយខាងលើ នឹងអាចផ្ដល់នូវទិន្នន័យថ្មីៗ នៃវិស័យនានាបន្ថែមទៀតសម្រាប់លោក លោកស្រី ដែលជាសមាជិក សមាជិកាកិច្ចប្រជុំទាំងអស់ ក្នុងឋានៈជាថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន មន្ទីរ- អង្គភាព ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងអង្គការសង្គមស៊ីវិល ពេលត្រទ្បប់ទៅអង្គភាពដើមរបស់ខ្លួនវិញ ផ្អែកលើកម្រងឯកសារទាំងនេះ ត្រូវធ្វើការវិភាគពិចារណា កំណត់រកបញ្ហាអាទិភាព និងលើកជាគម្រោងវិនិយោគដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដែលជាតម្រូវការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ ស្ថាប័ន អង្គភាពរបស់ខ្លួន៕