រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សេចក្តីជូនដំណឹងរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា

  • 36
  • ដោយ vannak

ដើម្បីរំលឹកវិញ្ញាណក្ខន្ធតាមប្រពៃណីព្រះពុទ្ធសាសនា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណវត្តទេពពោធិ៍វង្ស ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង០៦:០០ ដល់ម៉ោង១០៖០០នាទី ដោយមានពិធីរាប់បាត្រចំពោះព្រះសង្ឃផងដែរ។អាស្រ័យហេតុនេះ សូមព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងប្រជាពុទ្ធបរិស័ទ សូមអញ្ជើញចូលរួមឱ្យបាន ច្រើនកុះករ និងសូម អនុមោទនាចាប់យកមគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដោយមេត្រីភាព ៕

អត្ថបទទាក់ទង