នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងព្រះសង្ឈ និងប្រជាពលរដ្ឋនៅក្នុងខេត្ត បានរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ តាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតក្នុងបរិវេណវត្តទេពពោធិ៍វង្ស ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយនយោបាយប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក យុន លីនណេ អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណជា១ពាន់នាក់ដែលបានចូលរួម ។ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំនាឱកាសនោះថា រៀងរាល់ឆ្នាំ អាជ្ញាធរខេត្តតែងតែប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីបង្ហាញការសោកស្តាយ នឹករលឹកនិងឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលបានសម្លាប់យ៉ាងឃោឃៅ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ជាការចងចាំមិនអាចបំភ្លេចបាន។ ឯកឧត្តមបានបន្តថា កានិមន្ត អញ្ជើញចូលរួមរបស់ព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនាឱកាសនេះ ជាការបង្ហាញឲ្យឃើញអំពីសមានចិត្តសោកស្តាយ នឹករលឹក ចំពោះប្រជាជនកម្ពុជាគ្រប់រូប ដែលបានសម្លាប់ដោយរបបខ្មៅងងឹតនេះ ។ យើងទាំងអស់គ្នាបានដឹងហើយថា រយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ របប ប៉ុល ពត បានធ្វើឲ្យមាតុភូមិកម្ពុជា ទទួលរងគ្រោះយ៉ាងអាណោចអធ័មយ៉ាងខ្លាំងក្លាបំផុត ប្រជាជនគ្មានកំហុសត្រូវធ្វើទារុណកម្ម និងសម្លាប់រង្គាល ។ ជាវត្ថុតាងស្រាប់ដែលយើងបានឃើញអធិធាតុតម្កល់ទុកនៅទីវត្តទេពពោធិ៍វង្សស្រាប់ ដោយទង្វើទាំងនេះបានដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជាគ្រប់គ្នាមិនអាចបំភ្លេចបាន។ ឯកឧត្តមបន្តទៀតថា ដោយមើលឃើញការដឹកនាំបែបផ្តាច់ការនៃរបប ប៉ុល ពត នេះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្រ្គោះជាតិត្រូវបានបង្កើតឡើង រណសិរ្យសាមគ្គីកសាងការពារមាតុភូមិកម្ពុជា នាបច្ចុប្បន្នជាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចទាំង៣ បានប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ ក្រោកឈរតស៊ូរំដោះជាតិកម្ពុជា រហូតទទួលបានជ័យជន្នះត្រចះត្រចង់នាថ្ងៃទី៧ មករា ១៩៧៩ និងមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ ធ្វើឲ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងពេញលេញ និង ធ្វើឲ្យស្មារតីនៃទិវាជាតិនៃការចងចាំ ២០ឧសភានេះ ក្លាយជាការ អនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ឲ្យទទួលបានជោគជ័យ។ បន្តមកគណៈអធិបតី សមាជិកនៃអង្គពិធីទាំងមូល បានធ្វើការបូជា ទៀន ធូប ដាក់នូវកម្រងផ្កា គោរពវិញ្ញណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ៧៥អង្គ ប្រារព្វធ្វើពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ឲ្យបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅ ៕
រដ្ឋបាលខេត្តសៀមរាប រៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត
- 78
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 78
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 78
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 78
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 78
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 78
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 78
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 78
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 78
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 78
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 78
- ដោយ vannak