រដ្ឋបាល ខេត្ត សៀមរាប មានកិត្តយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃ ពុធ ត្រូវ នឹង ថ្ងៃ ទី ២២ ខែឧសភា ឆ្នាំ ២០២៤ ជាថ្ងៃប្រារព្ធពិធីបុណ្យវិសាខបូជា ដេីម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺ ការប្រសូត្រ ការត្រាស់ដឹង និង ការចូលនិព្វាន។ ដោយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូចនេះរដ្ឋបាល ខេត្ត នឹងរៀបចំពិធីហែរក្បូន រថយន្តតាមដងផ្លូវតាមបែបព្រះពុទ្ធសាសនា ដេីម្បីរំលឹកព្រឹត្តិការណ៍ដ៏ពិសេសខាងលេី ដោយចាប់ផ្ដេីមពីវត្តព្រះឥន្ទទេព (ប្រាសាទបាយ័ន ) ឆ្ពោះទៅកាន់វត្តព្រះឥន្ទទេព ក្នុងអតីតរាជធានីអង្គរធំ (ដូចមានផែនទីភ្ជាប់មកជាមួយ)។ ចំពោះពេលរសៀលម៉ោងម ១៤៖០០នាទី រសៀល ជួបជុំសាមណេរ និងសីលវតី ព្រមទាំងអាណាព្យាបាល និងពុទ្ធបរិស័ទ នៅបរិវេណវត្តព្រះឥន្ទទេព ខាងជើងប្រាសាទបាយ័នដេីម្បីហែរក្បួនរថយន្តតាមដងផ្លូវតាមបែបព្រះពុទ្ធសាសនា ។អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ និងជួយចូលរួមសហការសម្រួលក្នុងការធ្វេីចរាចរណ៍ តាមដងផ្លូវ និងធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព៕
សេចក្តីជូនដំណឹងស្ដីពី ការហែរក្បួនរថយន្តនៃការប្រារព្ធពិធីវិសាខបូជា នៅក្នុងក្រុងសៀមរាប និងបរិវេណប្រាសាទបាយ័ន
- 112
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 112
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 112
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 112
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 112
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 112
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 112
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 112
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 112
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 112
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 112
- ដោយ vannak