អំណោយជាគ្រឿងឧបភោគបរិភោគ របស់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ចែកជូនដល់គ្រួសារក្រីក្រ ជនពិការ ចាស់ជរា ចំនួន ៣០០គ្រួសារ មកពី ១២សង្កាត់ ក្នុងក្រុងសៀមរាប នៅក្នុងបរិវេណវត្តប្រាសាទគោកចក ក្រោមវត្តមាននិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី និង សហការី អស់លោក លោកស្រីជាអាជ្ញាធរក្រុងមន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ រួមទាំងសប្បុរសជនផងដែរ ។ មានប្រសាសន៍នោះដែរលោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី បានបញ្ជាក់អំពី គោលបំណងរបស់ក្រុមប្រតិភូសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ លោកបានបន្តទៀតថានេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈផងដែរ។ សមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ ។ មានប្រសាសន៍សំណេះសំណាលនោះដែរលោក សុខ ថុល អភិបាលរងខេត្ត ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ម៉្យាងទៀតក្នុងកាយវិការសប្បុរសធម៌នេះ នឹងធ្វើឲ្យក្លាយជាកាលនុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និង ការពង្រឹង កិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និង ប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង។ ឯកឧត្តមឧកញ៉ាបណ្ឌិត ក៏បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ ដែលជាកាតាលីករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ ការរស់រានមានជីវិតប្រចាំថ្ងៃរបស់សង្គម។ ក្នុងនីតិកាលទី៧នេះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងជម្រុញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និង ជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងការជម្រុញកំណើនការងារ តាមរយៈការបង្កនូវលក្ខណៈងាយស្រួល លើបរិស្ថានវិនិយោគនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស។ ម៉្យាងទៀតក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា ស្របតាមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្មារតីសប្បុរសធម៌ របស់សប្បុរសជន របស់សមាគមសង្រ្គោះ ជីវិត នៃប្រទេសសិង្ហបូរី ក្នុងការជួយសម្រួលដល់ការលំបាករបស់គ្រួសារខ្វះខាត នៅសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប ដែលធ្វើឲ្យវប្បធម៌នៃការទំនាក់ទំនងរវាងប្រជាជនទាំងពីរ កម្ពុជា សិង្ហបូរី កាន់តែធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរស្ថិតស្ថេរជានិច្ចនិរន្តទៅអនាគត។ ឯកឧត្តមឧកញ៉ា បណ្ឌិត ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ជម្រុញកូនចៅរបស់ខ្លួន ឲ្យបានចូលទៅសិក្សារៀនសូត្រ ពីថ្នាក់បឋម រហូតដល់ថ្នាក់ ឧត្តមសិក្សា ក្នុងការកសាង បណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន ដូចនឹងប្រទេសសឹង្ហបូរី ឯកឧត្តមបានបញ្ជាក់ថា ក្នុងទស្សវត្សឆ្នាំ៧០ ប្រទេសសឹង្ហបូរី មានស្ថានភាពដូចប្រទេសកម្ពុជាយើង តែដោយកម្ពុជាជួបនូវសង្រ្គាមរាំងជុល ធ្វើឲ្យបាត់បង់ធនធានមនុស្ស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តមក៏បានសំណូមពរដល់សមាគមសង្រ្គោះជីវិតប្រទេសសិង្ហបូរី បន្តសកម្មភាពរបស់ខ្លួននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាងសង់អគារសិក្សា មណ្ឌលសុខភាព ,ផ្លូវថ្នល់ អណ្តូងទឹកស្អាត និង បង្គន់អនាម័យ បរិស្ថានផងដែរ ។អំណោយដែលទទួលបានក្នុងមួយគ្រួសារ អង្ករ ២៩គក្រ , មី ១កេស ,ទឹកស៊ីអ៊ីវ ២ដប ,បេងឆា ១លីត្រ និង ថវិកា ១ម៉ឺនរៀលផងដែរ ៕
គ្រួសារក្រីក្រ ជនពិការ ចាស់ជរា ចំនួន ៣០០គ្រួសារទទួលអំណោយពីសមាគមសង្រ្គោះជីវិត ប្រទេសសឹង្ហបូរី
- 91
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 91
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 91
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 91
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 91
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 91
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 91
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 91
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 91
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 91
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 91
- ដោយ vannak