នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីធ្លាសួនហាត់ប្រាណ ក្រុងសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណអភិបាលខេត្តបានដឹកនាំក្រុមការងារចូលរួមទិវាបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ "ការកែប្រែគុណភាពដី ដីរហោឋាន និងភាពធន់នៃគ្រោះរាំងស្ងួត" ដោយមានអញ្ជេីញចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល វិស័យឯកជន និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចំនួន៥០០នាក់ ប៉ុន្តែក្រៅពីការប្រារព្ធពិធី យើងក៏មានប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធនានា ចំនួន៦៥០០នាក់ផ្សេងទៀតក៏កំពុងចូលរួមជាមួយយើងក្នុងការសម្អាតបរិស្ថាន នៅក្នុងក្រុងសៀមរាបទាំងមូលផងដែរ។លោក ស៊ុន គង់ បានឲ្យដឹងថា នៅក្នុងយុទ្ធសាស្ត្រចក្រានេះ មានមុំចំនួនបី ដែលមុំទី១ ភាពស្អាត ដែលស្អាតចេញពីខ្លួនយើង ស្អាតជុំវិញខ្លួនយើង និងស្អាតបរិយាកាស។ រីឯមុំទី២ភាពបៃតង ដែលក្នុងនេះ ក្រសួងបរិស្ថានបានជំរុញឲ្យមានការដាំកូនឈើឡើងវិញមួយឆ្នាំ១លានដើម ដែលក្នុងនោះ មន្ទីរបរិស្ថានខេត្តសៀមរាប ក៏បានបណ្តុះកូនឈើបានជាង១៦ម៉ឺនដើម ដើម្បីចែកជូនដោយមិនគិតថ្លៃ ផងដែរ។ ចំណែកទី៣គឺចិរភាព ដែលក្រសួងបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កៀងគររកកិច្ចសហការ ដើម្បីគាំទ្រមុំទី១ និងទី២ឱ្យយូរអង្វែង។ លោក យុន លីនណេ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប យើងមិនចង់ឃើញការធ្វើអនាម័យសម្អាតបរិស្ថានតែមួយថ្ងៃនេះទេ ប៉ុន្តែយើងឲ្យផ្តើមចេញពីអ្នកចូលរួមទាំងអស់ រួមគ្នាធ្វើវាដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក និងការពិនិត្យនូវលទ្ធភាពដាំដុះកូនឈើឡើងវិញទៅតាមដែលអាចធ្វើបាន។ លោកថា បញ្ហាបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា។ លោក យុន លីនណេ ក៏បានឱ្យដឹងផងដែរថា នៅក្នុងការលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថាន ក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តក៏បានកំណត់យកផ្លូវមួយចំនួនដើម្បីរៀបចំដាំដើមឈើឡើងវិញ ដែលដើមឈើទាំងនោះមានដូចជាដើមរំដួល ដើមត្របែកព្រៃជាដើម។សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ចូលរួមលើកកម្ពស់អនាម័យបរិស្ថាន តាមរយៈការរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការដាំដុះដើមឈើឡើងវិញ៕
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីចូលរួមលើកកម្ពស់បរិស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងដាំដុះដើមឈើឡើងវិញ
- 97
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 97
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 97
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 97
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 97
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 97
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 97
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 97
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 97
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 97
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 97
- ដោយ vannak