រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គម្រោងទីក្រុងឆ្លាតវៃសៀមរាប បានផ្ដើមគម្រោងសាកល្បងគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៉ីនធ័ណិត នៃវត្ថុ( Internet of Thing ឬ IoT)

  • 78
  • ដោយ vannak

ថ្ងៃទី៥ មិថុនា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានផ្តល់ធុងសំរាមដល់សង្កាត់ស្លក្រាម ដេីម្បីចូលរួមអនុវត្តគម្រោងសាកល្បងក្នុងការជំរុញឱ្យប្រើប្រាស់ IoT ដើម្បីពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ ដោយប្រើកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ហើយនេះជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។លោក អភិបាលរងខេត្តបានបញ្ជាក់ថាខេត្តសៀមរាបមានការអនុវត្តគម្រោងសាកល្បងចំនួន៨ ដើម្បីសាកល្បងអនុវត្តកិច្ចការទីក្រុងឆ្លាតនានា ហេីយក្នុងនោះគម្រោងក៏មានគំនិតផ្ដួចផ្ដើមទីក្រុងឆ្លាត ដែលមានទីភ្នាក់ងារចៃកាបានចាប់ផ្ដើមគម្រោងទីក្រុងឆ្លាតដែលមានឈ្មោះថា” គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ( គម្រោងទីក្រុងឆ្លាត) “ បាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០២២ រហូតមកដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូជាច្រើនទៀត។ ក្នុងចំណោមគម្រោងទាំង៨នោះ មានគម្រោងមួយពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងកាកសំណល់ គឺ “គម្រោងសាកល្បងប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ” នៅសង្កាត់ស្លក្រាម ក្រុងសៀមរាបដែលមានភ្ជាប់បច្ចេកវិទ្យាអ៉ីនធ័រណិតនៃវត្ថុ ( Internet of Thing ឬ IoT) ផងដែរ។ លោក ក៏បានបន្តថា គួររំលឹកផងដែរថា ក្នុងឆ្នាំ២០២៣ គម្រោងទីក្រុងឆ្លាតបានធ្វើការសិក្សាបឋមដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅនេះដែរ។ ការសិក្សាបឋមនេះមានបំណងពិនិត្យល្បឿនប្រមូល និងសកម្មភាពប្រមូល។ ការអង្កេតនោះធ្វើឲ្យយើងដឹងថាមានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម។ មូលហេតុដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះពត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។ដើម្បីដោះស្រាយបញ្ហានេះ គម្រោងសាកល្បងនេះបានប្រើធុងសំរាមដែលមានទំហំ ខ្នាតដូចគ្នា និងប្រើអ៊ែប សៀមរាបស្អាត និងឆ្លាតរួមបញ្ចូលផង។ ធ្វើបែបនេះពលរដ្ឋទទួលដំណឹងអំពីកាលវិភាគប្រមូលរាល់សប្ដាហ៍ ដើម្បីរៀបចំសំរាមទាន់ពេលវេលា។ ក្រុមហ៊ុនប្រមូលសំរាមក៏ងាយគ្រប់គ្រងស្ថានភាពប្រមូលសំរាមផងដែរ គឺអាចពិនិត្យស្ថានភាពតាមសមកាល (Real-time) ធ្វើឲ្យមានប្រសិទ្ធភាពជាងមុន។​ ភាគីអនុវត្តសំខាន់ៗមានដូចជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប មន្ទីរបរិស្ថានខេត្ត អង្គការ GIZ និង ក្រុមហ៊ុនហ្កាអ៉ីយ៉ា។

អត្ថបទទាក់ទង