នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាស្រុកសូទ្រនិគម បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុកសូទ្រនិគម សម្រាប់អាណត្តិទី៤ ចំនួន ២១រូប ក្រោមអធិបតីភាពលោក អ៉ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីន្ទីរ អង្គភាព។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសេចក្ដីរាយការណ៍របស់ លោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម និងចំណាប់អារម្មណ៍របស់លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុករួចមក លោក អភិបាលរងខេត្តបានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាបង្ក្រាបបទល្មើសនានា និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងរាល់សកម្មភាពដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។លោកបានបញ្ជាក់បន្ថែមថា ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ជាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូប និងសង្គមជាតិទាំងមូលមានសុខសុវត្ថិភាពល្អ លើកកម្ពស់សោភណភាព អនាម័យបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ និងគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងមូលដ្ឋាន។ក្នុងនោះលោក អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីតបទៅនឹងគុណតម្លៃនៃការជឿទកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានចាត់តំណាងឱ្យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងនាពេលនេះ ឯកឧត្តមសូមណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ ជាមួយគ្នានោះ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការរបស់មន្រ្តីនៅក្នុងការ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាំងមូល៕
ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុកសូទ្រនិគម អាណត្តិទី៤ ចំនួន ២១រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ
- 58
- ដោយ vannak
អត្ថបទទាក់ទង
-
សូមនិមន្ត និងគោពអញ្ជេីញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទរទេសចរណ៍រហូតដល់ស្ពានថ្មវត្តដំណាក់ សូមចូលរួមឱ្យបានច្រេីនកុះករ! ! !
- 58
- ដោយ vannak
-
កិច្ចប្រជុំជំរុញការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
- 58
- ដោយ vannak
-
អបអរសាទរការដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
- 58
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តZhejiang នៃសាធារណរដ្ឋប្រជាមានិតចិន
- 58
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាអំពីដំណេីរការរៀបចំកិច្ចប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) និងចុះពិនិត្យទីតាំងជាក់ស្តែង
- 58
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពី វឌ្ឍនភាព នៃ ការងារ សន្តិសុខ និង សុខាភិបាល សម្រាប់ ភាពជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ កំពូល សៀមរាប -អង្គរ ស្តីពី ពិភពលោក មួយ ដែល គ្មាន មីន នៃ អនុសញ្ញា អូតាវ៉ា
- 58
- ដោយ vannak
-
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការរៀបចំណតយានយន្តគ្រប់ប្រភេទ និងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅក្នុងតំបន់មួយចំនួន ដេីម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ចប់កម្មវិធី
- 58
- ដោយ vannak
-
គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ
- 58
- ដោយ vannak
-
កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”
- 58
- ដោយ vannak
-
ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
- 58
- ដោយ vannak