នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុងរុនតាឯកបានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា និង គណៈអភិបាលក្រុងរុនតាឯកតេជោសែនជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ត ម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានជាច្រើនរូប។ ក្នុងពិធីប្រកាសនេះគឺ លោក អ៊ូ ពុទ្ធសាវន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សា និង លោក អ៉ឹង សុភ័ណ ត្រូវបានប្រកាស ចូលកាន់មុខតំណែងជាអភិបាលក្រុងរុនតាឯក តេជោសែន រួមសមាជិកសមាជិកាក្រុមប្រឹក្សាក្រុងទាំង១៣រូប និង អភិបាលរងក្រុង ៦រូប ព្រមទាំងនាយករដ្ឋបាលសាលាក្រុង១រូបផងដែរ។ បន្ទាប់ពីលោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស អានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងរុនតាឯក តេជោសែន ក្នុងអាណត្តិទី៤ និងអភិបាលនៃគណៈអភិបាលក្រុង និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំង និង ផ្លាស់ប្តូរភារកិច្ចរបស់មន្ត្រីរាជការស៊ីវិលរួចមក គណៈអធិបតីបានប្រគល់អនុក្រឹត្យ ព្រមទាំងប្រគល់ប្រកាស និងត្រា ដល់លោកអភិបាលក្រុង និងធ្វើការប្តេជ្ញាចិត្តរបស់ប្រធានក្រុមប្រឹក្សាអាណត្តិទី៤ និង ការប្តេជ្ញាចិត្តរបស់លោកអភិបាលក្រុង ដែលទើបតែងតាំងថ្មីរួចមក ឯកឧត្តម ប្រាក់ សោភ័ណ បានអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ បានបោះឆ្នោតផ្តល់ សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំនិងបន្តការអភិវឌ្ឍន៍ក្នុងក្រុងឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្ទេរមុខងារវិញ ក៏មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះមុខងារ វិស័យសង្គមកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថែទាំការរបស់រដ្ឋ និងមុខងារក្នុងវិស័យសុខាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពសាធារណៈក៏ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស។ ឯកឧត្តម ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា តាមរយៈការធ្វើសមាហរណកម្មការិយាល័យជំនាញនានានៅក្នុងរចនា សម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនាឆ្នាំ២០១៩កន្លងមក ក៏បានផ្ទេរភ្ជាប់ទៅជាមួយនូវមុខងារ ចំនួន៥៥ក្នុងវិស័យចំនួន២០ទៅឲ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេសផងដែរ ។ ក្រៅពីនេះ មុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង៨០០ប្រភេទក៏ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវា រដ្ឋបាលទាំងនេះជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗផងដែរ ។ ទន្ទឹមនេះ មុនងារក្នុងវិស័យអប់រំ យុវជន និងកីឡា ចាប់ពីបឋមសិក្សាចុះក្រោមទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ត្រូវបានផ្ទេរអោយរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ។ ឯកឧត្តមបានផ្តល់នូវការណែនាំអនុវត្ត និង អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យក្រុមប្រឹក្សាក្រុងរុនតាឯកគេជោសែន ប្រើប្រាស់ជា មូលដ្ឋានក្នុងការអនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួន ពីរបបការងារ ប្រតិទិនក្នុងកិច្ចប្រជុំរបស់ខ្លួន និង កាធ្វើវេទិកាសាធារណៈ និង ផ្សព្វផ្សាយច្បាប់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន និង ចេះរួមសាមគ្គីគ្នា ទោះបីយើងមកពីគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន តែនេះជាផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានលើកផងដែរ ពីកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកគេដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺ ផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាល សាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាតិ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិ រដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ កត្តាសំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ឲ្យស្របតាមនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការលប់បំបានក្រុមក្មេងទំនើង បងតូចបងធំ នៅក្នុងមូលដ្ឋាន និង បង្ក្រាបឲ្យខាងតែបាននូវករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋ ពីច្បាប់ចរាចរណ៍ផ្លូវគោក និង ជម្រុញដល់កងកម្លាំងសមត្ថកិច្ច សង្កាត់ ធ្វើការផ្សព្វផ្សាយឲ្យបានជាប្រចាំ នូវគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ក្នុងការធានាឲ្យមានសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ ” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ៕
ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា និង គណៈអភិបាលក្រុងរុនតាឯកតេជោសែន
- 81
- ដោយ vannak
អត្ថបទទាក់ទង
-
សូមអបអរសាទរដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីចំនួន ៩ ១២៥នាក់ ស្មេីនឹង ៨៦,១០% ស្រី ៥ ៥០៤នាក់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ខេត្តសៀមរាប
- 81
- ដោយ vannak
-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤
- 81
- ដោយ vannak
-
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូឆ្នាំ២០២៤ខេត្តសៀមរាបទទួលបាននិទ្ទេសAចំនួន ២២១នាក់
- 81
- ដោយ vannak
-
អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ មានរចនាប័ទ្មល្អឥតខ្ចោះ បង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីកស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹង ចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃច្បាប់ធម្មជាតិ ទំនាក់ទំនងនៃដំណើរគោរចប្រព័ន្ធផែនដី និង ចក្រវាឡ ដែលមានខ្លឹមសារ និងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា
- 81
- ដោយ vannak
-
ក្រសួងអប់រំ យុវជន និងកីឡាចេគសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ០៨ តុលា ២០២៤
- 81
- ដោយ vannak
-
ទិដ្ឋភាព នៃព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា
- 81
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- ព័ត៌មានទេសចរណ៍
ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដែលមានរយៈពេលពីរត្រូវបានបេីកដំណេីរការពីព្រឹកនេះតទៅ
- 81
- ដោយ vannak
-
សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួប លើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
- 81
- ដោយ vannak
-
ព្រឹត្តិការណ៍ពិព័រណ៍តាំងបង្ហាញម្ហូបអាហារល្បីៗ រវាងកម្ពុជា-ចិនជាផ្នែកមួយជម្រុញការផ្សព្វផ្សាយ ផលិតផលទេសចរណ៍ដ៏ទាក់ទាញ
- 81
- ដោយ vannak
-
ពិធីដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃ វត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប
- 81
- ដោយ vannak