រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាបរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដល់មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់

  • 79
  • ដោយ vannak

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដល់មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម សុខ ចំរើន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សំកុល សុចិត្រា អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធចំនួន ៤៧១នាក់។ បន្ទាប់ពីទស្សនាវីដេអូស្តីពី សារៈសំខាន់នៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងបង្ហាញចំនួន ៧ រួមមាន បទបង្ហាញអំពីទិដ្ឋភាពទូទៅនៃច្បាប់ បទបង្ហាញអំពីការចុះបញ្ជីអត្រានុកូលដ្ឋាន បទបង្ហាញអំពីស្ថិតិអត្រានុកូលដ្ឋាន បទបង្ហាញអំពីការចុះបញ្ជីស្នាក់នៅ បទបង្ហាញអំពីការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បទបង្ហាញអំពីប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន និងការប្រើប្រាស់ទិន្នន័យការការពារឯកជនភាព បុគ្គល និងសន្តិសុខទិន្នន័យ បទបង្ហាញអំពីសេចក្តីណែនាំលើការអនុវត្តការងារអត្តសញ្ញាណកម្ម និងបទបង្ហាញអំពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ។ ជាមួយនឹងបង្ហាញទាំង ៧ ខាងលេី អង្គសិក្ខាសាលាក៏បាន លេីកជាសំណួរ និងមានការឆ្លេីយពីវាគ្មិន យ៉ាងផុលផុសអស់រយៈពេលមួយថ្ងៃពេញនេះ ក្នុងពិធីបិទសិក្ខាសាលា លោក អភិបាលរងខេត្ត កន្លងមកយើងសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងជួបបញ្ហាប្រឈម លើកំហុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅក្នុងគល់បញ្ជីអត្រានុកូលដ្ឋាន និងសំបុត្រអត្រានុកូលដ្ឋាន ជាមួយឯកសារអត្តសញ្ញាណដទៃទៀត។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋាន ប្រភេទតែមួយលើសពីមួយដង ដែលជាហេតុធ្វើឲ្យគាត់ជួបការលំបាក ក្នុងការស្នើសុំសេវាផ្សេងៗ។ លោក អភិបាលរងខេត្តបានបន្ថែមថា ដោយយល់ឃើញពីសារៈប្រយោជន៍ដ៏សំខាន់និងសចក្តីត្រូវការជាបន្ទាន់នៃការងាអត្រានុកូលដ្ឋាន ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត ជាបន្តបន្ទាប់ដើម្បីជួយ សម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានសេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលខុសឆ្គង ឬបញ្ជីអត្រានុកូលដ្ឋានដែលចុះជាន់គ្នាឱ្យបានឆាប់រហ័ស ទូលំទូលាយ និងងាយស្រួល ក្នុងគោលបំណងសម្រេចបានគោលដៅ "មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ " ស្របតាមផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦។ ក្នុងនាមអាជ្ញាធរខេត្ត លោក អភិបាលរងខេត្ត ក៏សូមអំពាវនាវដល់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យបានយល់ពីសារៈប្រយោជន៍អត្រានុកូលដ្ឋានឱ្យកាន់តែ ច្បាស់ថា សំបុត្រអត្រានុកូលដ្ឋានទាំងអស់ មានសារៈសំខាន់កម្រិតណាសម្រាប់យើងម្នាក់ៗ ដើម្បី បង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងកាត់បន្ថយនូវបាតុភាពនានាជាយថាហេតុក្នុងការធ្វើ នីត្យានុកូលកម្មលើ ឯកសារបញ្ជាក់អត្តសញ្ញាណ និងសេចក្តីចម្លងសសំបុត្រអ អត្រានុកូលដ្ឋានផងដែរ។

អត្ថបទទាក់ទង