រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាគាំទ្របច្ចេកទេស និងជំរុញការអនុវត្តការងារគណនេយ្យភាពសង្គម

  • 76
  • ដោយ vannak

នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ២ សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាការងារគណនេយ្យភាពសង្គម ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. អភិបាលរង នៃគណៈអភិបាលស្រុកគោលដៅ មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ស្រុកគោលដៅ និងអ្នកពាក់ព័ន្ធ។ កិច្ចប្រជុំពិភាក្សាគាំទ្របច្ចេកទេស និងជំរុញការអនុវត្តការងារគណនេយ្យភាពសង្គម នេះរៀបចំក្នុងគោលបំណង ដើម្បីធ្វើការគាំទ្របច្ចេកទេស និងជំរុញការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤បន្ថែមទៀត។

អត្ថបទទាក់ទង