រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ដំណើរទស្សនកិច្ចរបស់ប្រតិភូធនាគារពិភពលោកអំពីការអនុវត្តការងារគណនេយ្យភាពសង្គមជាក់ស្ដែងនៅមូលដ្ឋាន

  • 80
  • ដោយ vannak

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. រដ្ឋបាលស្រុកពួក និងអង្គការទស្សនៈពិភពលោក ក្នុងការសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចរបស់ប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកជំទាវ Anna Wellenstein នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍និរន្តភាពប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក និងមានការចូលរួមដោយ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើនេះ ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គមជាក់ស្ដែងនៅមូលដ្ឋាន។ សកម្មភាពទស្សនកិច្ចសិក្សាដូចតទៅ៖១. ទស្សនកិច្ច នៅសាលាបឋមសិក្សាអធិបតី ដើម្បីឈ្វេងយល់ពីការងារគណនេយ្យភាពសង្គមបានរួមចំណែកដល់ការពង្រឹងការផ្ដល់សេវាអប់រំ នៅសាលាបឋមសិក្សា។២. ទស្សនកិច្ច នៅមណ្ឌលសុខភាពត្រីញ័រ ដើម្បីឈ្វេងយល់ពីការងារគណនេយ្យភាពសង្គមបានរួមចំណែកដល់ការពង្រឹងការផ្ដល់សេវានៅមណ្ឌលសុខភាព។៣. ទស្សនកិច្ចនៅក្នុងកិច្ចប្រជុំខ្លីជាមួយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍(CAFs) ដើម្បីឈ្វេងយល់ពីតួនាទីសំខាន់នៅក្នុងដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម។

អត្ថបទទាក់ទង