រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាប បានណែនាំម្ចាស់ទីតាំង Sky BAR CAFÉ & Pub រៀបចំស្នើសុំបែបបទលើកស្លាក និងកែតម្រូវឱ្យបានត្រឹមត្រូវយ៉ាងយូរ ២សប្តាហ៍

  • 75
  • ដោយ vannak

កាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖០០នាទីរសៀល ក្រុមការងាររដ្ឋបាលខេត្ត ដោយមានការចូលរួមពីរដ្ឋបាលក្រុងសៀមរាប មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដែលមានស្លាកយីហោជាអក្សរឡាតាំង Sky BAR CAFÉ & Pub ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ តាមការចុះពិនិត្យឃើញថា ស្លាកយីហោជាប់ជញ្ជាំងបានដំឡើងរួចរាល់ ដែលមានភាសាជាបរទេសពុំមានអក្សរខ្មែរឡើយ ហើយស្លាកយីហោនៅទីតាំងនេះពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចស្របតាមលិខិតបទដ្ឋានគតិយុត្តឡើយ។ ជាមួយគ្នានេះ ម្ចាស់ទីតាំងត្រូវដាក់ពាក្យស្នើសុំដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងឱ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្តបានកំណត់។ បន្ថែមលើសនេះ ក្រុមការងារបានធ្វើការណែនាំម្ចាស់ទីតាំងត្រូវរៀបចំកែសម្រួលស្លាកយីហោ ដោយត្រូវមានអក្សរខ្មែរ និងមានទំហំគុណនឹងពីរនៃអក្សរបរទេសឱ្យបានត្រឹមត្រូវ ដោយទុករយៈពេល ២សប្តាហ៍។ ក្រោយពីក្រុមការងារបានណែនាំរួច ម្ចាស់ទីតាំងខាងលើនេះបានយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារ៕

អត្ថបទទាក់ទង