កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបានរៀបចំពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចការសង្គម រវាងរដ្ឋបាលខេត្តសៀមរាបដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងសាកលវិទ្យាល័យ SEOWON នៃសាធារណរដ្ឋកូរ៉េដឹកនាំដោយលោកស្រីបណ្ឌិត Young-mee Kim សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ SEOWON។ លោកស្រីបណ្ឌិត Young-mee Kim សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ SEOWON បានថ្លែងអំណរគុណ និងជម្រាបជូន លោកស្រី អភិបាលរងខេត្ត អំពីសវតាសង្ខេបរបស់សាកលវិទ្យាល័យ SEOWON ដែលបានបង្កើតឡើង និងដំណើរការលើការងារអប់រំបណ្តុះបណ្តាលគ្រូកម្រិតថ្នាក់អនុវិទ្យាល័យ ថ្នាក់វិទ្យាល័យ និងវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចជូននិស្សិតក្នុង និងក្រៅប្រទេសអស់រយៈពេលជាង៥៦ឆ្នាំ មកទល់នឹងពេលបច្ចុប្បន្ននេះ។ លោកស្រីបណ្ឌិត ក៏បានជម្រាបបន្តទៀតថា នៅដើមខែក្រោយនេះសាកលវិទ្យាល័យ SEOWONមានគម្រោងបញ្ជូននិសិ្សតស្ម័គ្រចិត្តចំនួនមួយក្រុមប្រមាណ២៥រូប ចុះមកធ្វើកម្មសិក្សាចូលរួមការងារសង្គមលើវិស័យអប់រំ តាមសាលារៀនគោលដៅមួយចំនួន នៅខេត្តសៀមរាបក្រោមការស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្តជួយសម្របសម្រួលជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។លោកស្រី អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោកស្រីបណ្ឌិត និងសហការីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារលើវិស័យអប់រំ និងជាពិសេសសូមធ្វើការគាំទ្រ និងស្វាគមន៍ដល់ដំណើរចុះកម្មសិក្សារបស់ក្រុមនិស្សិតស្ម័គ្រចិត្តលើការងារសង្គមលើវិស័យអប់រំ នាពេលឆាប់ៗខាងមុខនេះ។ជាមួយគ្នានេះ ទ្វេភាគីទាំងពីរក៏បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចការសង្គម រវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យ SEOWON នៃសាធារណរដ្ឋកូរ៉េ ដែលជាចំនុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាជំរុញ និងអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាចូលរួមចំណែកលើការងារសង្គមក្នុងសៀមរាបឱ្យកាន់ល្អប្រសើរផងដែរ៕
ពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចការសង្គម រវាងរដ្ឋបាលខេត្តសៀមរាប និងសាកលវិទ្យាល័យ SEOWON នៃសាធារណរដ្ឋកូរ៉េ
- 71
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
- 71
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារខេត្ត ចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញរបាយការណ៍អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប
- 71
- ដោយ vannak
-
ស្នាមញញឹម សំលេងរីករាយចេញពីក្រអៅបេះដូងរបស់បងប្អូនប្រជាពលរដ្ឋ
- 71
- ដោយ vannak
-
ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលេីកទី៤ ដែលនឹប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
- 71
- ដោយ vannak
-
អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»ថ្ងៃទី៣ ធ្នូ ២០២៤
- 71
- ដោយ vannak
-
កិច្ចប្រជុំទ្វេរភាគី ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ឆ្ពោះទៅនិរន្តរភាព អាស៊ាន-កូរ៉េ ក្រោមប្រធានបទ ការបើកកាលានុវត្តភាពក្នុងយុគសម័យឌីជីថល
- 71
- ដោយ vannak
-
ក្រសួងធម្មការ និងសាសនា បានចុះផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ នៅខេត្តសៀមរាប
- 71
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 71
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 71
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 71
- ដោយ vannak