រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កូនឈើចំនួន ៥០០ដើម និងគ្រាប់ត្នោត ចំនួន ២០០គ្រាប់ ត្រូវរដ្ឋបាលស្រុកពួកដាំនៅបរិវេណត្រពាំងពោធិ៍ពង្ស ស្ថិតភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប

  • 55
  • ដោយ vannak

នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ដេីម្បីចូលរួមអបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ២០២៤នេះ រដ្ឋបាលស្រុកពួកបានយកកូនឈើប្រភេទដើមក្រដាស ចំនួន ៥០០ដើម និងគ្រាប់ត្នោតចំនួន ២០០គ្រាប់ ដាំជុំវិញបរិវេណត្រពាំងពោធិ៍ពង្ស ស្ថិតនៅភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដឹកនាំដោយលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ-អង្គភាព កងកម្លាំងទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជពលរដ្ឋប្រមាណជា ៣០០នាក់ចូលរួម ។

អត្ថបទទាក់ទង