រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កូនឈេី​ ៣​ ០០០ដេីម​រ្រូវបានរដ្ឋបាលស្រុកវ៉ារិនយកទៅដាំ​ នៅសាលារៀន​ វត្តអារ៉ា​ម​ មណ្ឌលសុខភាព​ និងសាលាឃុំ​ ដេីម្បីអបអរសាទរ ពិធីរុក្ខទិវា ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤

  • 59
  • ដោយ vannak

នាថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៤​ រដ្ឋបាលស្រុកវ៉ារិនដឹកនាំដោយលោក​ ណេង​ ធូ​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក​ ធិននី​ វិធូរ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងលោកស្រី​ ដោយមានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាស្រុក​ គណៈអភិបាល​ មន្ត្រីសាលសាស្រុក​ លោកគ្រូអ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ និងស្មៀន៦នាក់ មណ្ឌលសុខភាព​ យុវជន ស.ស.យ.ក​ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ សិស្សសាលាសរុប​ ២៦អង្គ ៧១៣នាក់។ លោក​ ធិននី​ វិធូរ​ បានបញ្ជាក់ថា​ យុទ្ធនាការដាំកូនឈេីនេះ​ គឺជាការរួមចំណែកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងដើម្បីចូលរួមប្រារព្ធពិធីបុណ្យរុក្ខទិវា​ ៩​ កក្កដា ឆ្នាំ២០២៤​ ម្យ៉ាងទៀតក៏ជាការលេីកកម្ពស់សោភ័ណភាពនៅក្នុង និងធ្វេីឱ្យស្រុកទាំងមូលមានភាពស្រស់បំព្រងនៃភាពបៃតង។​ លោក​ អភិបាលស្រុកក៏បានបញ្ជាក់បន្ថែមផងដែរថា​ ដេីមឈេីទាំងអស់​ នៅតាមរដ្ឋបាលស្រុកបានយកទៅដាំនៅសាលាឃុំវ៉ារិន មណ្ឌលសុខភាពវ៉ារិន​ វត្ត​ និងសាលារនផងដែរ។​ ម្យ៉ាងទៀត​ កូនឈើ៣០០០ដើម រួមមានគគី ៧៥០ដើម​ គូលែន ៧៥០ដើម​ បេង ៥០០ដើម​ អំពិល ២៥០ដើម​ ក្ងោក ២៥០ដើម​ ព្រីង ៥០០ដើម​។

អត្ថបទទាក់ទង