នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលស្រុកក្រឡាញ់បានសហការជាមួយអង្គការកម្ពុជាអភិវឌ្ឍន៍ សហគមន៍ និងបរិស្ថានរៀបចំកម្មវិធីដាំកូនឈើព្រៃលិចទឹកចំនួន ៣ ៣៦០ដើម មានដើមរាំង ដើមកន្សែង ដើមម្តេញ និងដើមផ្ទោល ដេីម្បីយកទៅដាំនៅទីតាំងបឹងអភិរក្ស(បឹងជ្រង) ក្នុងសហគមន៍នេសាទព្រែកតាឡក ឃុំសំបួរ ដឹកនាំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក លោក សុខ ណារ៉េត អភិបាលនៃ គណៈអភិបាលស្រុក លោក លោកស្រី តំណាងមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងខណ្ឌរដ្ឋបាលជលផលខេត្ត លោក ជុំ ស៊ីដេត តំណាងអង្គការកម្ពុជាអភិវឌ្ឍន៍ សហគមន៍ និងបរិស្ថាន ( LIVE & LEARN CAMBODIA ) លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា ស្រុក លោក លោកស្រី អភិបាលរងស្រុក លោក អធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធ ហត្ថស្រុក លោក មេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រី មន្រ្តីរាជការតំណាងការិយាល័យ ជំនាញក្នុងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបទក្រហមកម្ពុជា បងប្អូន ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស សរុបចំនួន ៤៥១នាក់ ស្រី ៣៤៥នាក់។លោក សុខ ណារ៉េត អភិបាលស្រុក បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋចូលរួម ស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅ គ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។ លោក នាយករងរដ្ឋបាលសាលាខេត្ត បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតន កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំ ដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ ម្យ៉ាងទៀត ដេីម្បីធ្វេីឱ្យកេីតមាននូវជំរកត្រីពង និងធ្វេីឱ្យជីវចម្រុះមានការកេីនឡេីងផងដែរ។ លោក នាយករងរដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ថា កម្មវិធីដាំកូនឈេីព្រៃលិចទឹកនេះ គឺទទួលបានជំនួយពីហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់តាមរយៈអង្គការអុកស្វាមប្រចាំប្រទេសកម្ពុជា និងអនុវត្តដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន។
កូនឈេីប្រភេទព្រៃលិចទឹកចំនួន ៣ ៣៦០ដេីម ត្រូវបានរដ្ឋបាលស្រុក្រឡាញ់សហការជាមួយអង្គការកម្ពុជាអភិវឌ្ឍន៍ សហគមន៍ និងបរិស្ថានយកទៅដាំនៅបឹងអភិរក្ស(បឹងជ្រង) ក្នុងសហគមន៍នេសាទព្រែកតាឡក
- 57
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 57
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 57
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 57
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 57
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 57
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 57
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 57
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 57
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 57
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 57
- ដោយ vannak