នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក និងសហការី បានអញ្ជើញកាត់ខ្សែបូប្រគល់ផ្ទះមនុស្សធម៌ទី៩៣ ដែលផ្ដួចផ្ដើមគំនិតសាងសង់ដោយ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ជូនដល់បងស្រីឈ្មោះ ឡាច ពៃ អាយុ ៥០ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ ពិការជើងខាងស្តាំ និងមានកូនស្រីម្នាក់ អាយុ១៣ឆ្នាំ នៅក្នុងបន្ទុក រៀនថ្នាក់ទី ៧ រស់នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ផ្ទះមនុស្សធម៌នេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ព្រមទាំងបុត្រ ដែលជាសប្បុរសជននៅរាជធានីភ្នំពេញ ផ្តល់តាមរយៈ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលមានទឹកប្រាក់សរុបចំនួន ៣ ៨០០ដុល្លារ។លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ លោកជំទាវ ក៏បានបន្ថែមទៀតថា ថ្ងៃនេះជីដូន ជីតា អ៊ុំពូមីង នឹងបន្តជួយជ្រោមជ្រែងផ្តល់នូវកម្លាំងចិត្ត និងចូលរួមត្រេកអរចំពោះផ្ទះមនុស្សធម៌នេះ ដែលផ្ទះនេះនឹងក្លាយជាជំរកដ៏កក់ក្តៅសម្រាប់គ្រួសារបងស្រី ឡាច ពៃ និងកូនស្រី ហើយក៏ត្រូវបន្តជំរុញកូនស្រី ដែលជាពន្លកនៃក្តីសង្ឃឹមរបស់បងស្រីទៅអនាគត ឱ្យបានទៅសិក្សារៀនសូត្រ រហូតបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងបន្តទៅសាកលវិទ្យាល័យទៀតផង។ លោកជំទាវ ក៏បានក្រើនរម្លឹកដល់ជីដូន ជីតា អ៊ុំពូមីង ត្រូវប្រុងប្រយ័ត្នចំពោះខ្យល់ ផ្គររន្ទះ ពេលមានភ្លៀងខ្យល់ គឺត្រូវរកទីកន្លែងសុវត្ថិភាព ជាពិសេសសុខភាពជារឿងសំខាន់ ដោយត្រូវយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងកូនចៅតូចៗ ដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗនៅក្នុងរដូវវស្សានេះ ព្រមទាំងប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ នៅពេលអូរ បឹង ប្រឡាយ និងស្ទឹង ពោរពេញទៅដោយទឹកនារដូវវស្សា ដែលតែងបង្កនូវគ្រោះមហន្តរាយផ្សេងៗ។ ម៉្យាងទៀតនៅពេលឃើញថាសមាជិកក្នុងក្រុមគ្រួសារ មានអាការៈសុខភាពមិនប្រក្រតី ឬមានកើតនូវជំងឺអ្វីនោះ សូមប្រញ៉ាប់នាំយកទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ក្នុងឱកាសនោះ លោកជំទាវបាននាំយកនូវអំណោយមនុស្សធម៌មួយចំនួនបន្ថែមជូគ្រួសារទទួលបានផ្ទះ និងជីដូន ជីតាអ៊ំពូមីងដែលចូលរួមចំនួន៥០គ្រួសារ ក្នុងនោះមាន- សម្រាប់គ្រួសារទទួលផ្ទះបន្ថែមជូន៖ អង្ករ ៦០គ.ក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរអំបិល ១គ.ក្រ កន្ទេល២ ឃីត ២កញ្ចប់ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤០ម៉ឺនរៀល ជាមួយគ្នានោះប្រតិភូអមដំណើរ ក៏បានឧបត្ថម្ភថវិកាបន្ថែមមួយចំនួនទៀតដល់ម្ចាស់ផ្ទះផងដែរ។- សម្រាប់ជីដូន ជីតា អ៊ំពូមីង គ្រួសារងាយរងគ្រោះទាំង៥០នាក់ ម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ អំបិល១គ.ក្រ និងថវិកា៤ម៉ឺនរៀលផងដែរ។ ក្នុងនោះដែរលោកជំទាវអនុប្រធានគណៈកម្មាធិការសាខា ក៏បានផ្តល់នូវឈើច្រត់ដល់ លោកតា លោកយាយចាស់ជរា និងផ្តល់នូវរទេះជនពិការ១គ្រឿង ដល់ប្អូនស្រីពិការជើងម្ខាង ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
ផ្ទះមនុស្សធម៌ទី៩៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប
- 69
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 69
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 69
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 69
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 69
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 69
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 69
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 69
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 69
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 69
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 69
- ដោយ vannak