រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តបានអមដំណេីរឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប

  • 66
  • ដោយ vannak

នារសៀលថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបានអមដំណេីរឯកឧត្តម​ នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប ខេត្ត​សៀមរាប ដែលបានមរណភាពកាលពីថ្ងៃព្រហស្បតិ៍​ ៦កេីត​ ខែសាឍ​ ឆ្នាំរោង​ ព.ស.២៥៦៨​ ត្រីវនឹងថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៤​ ដោយរោគាពាធ។ ការទទួលមរណភាពរបស់លោក​ ទេព ប៊ុនឆាយ គឺជាការបាត់បង់នូវ ស្វាមី បិតា ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌មួយរូបចំពោះក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា ក្នុងការកសាងគ្រួសារ ក៏ដូចជារួមចំណែកបម្រើប្រទេសជាតិ ជាពិសេសក្រុងសៀមរាប និងព្រះពុទ្ធសាសនាផងដែរ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប ខេត្ត​សៀមរាប សូមបានទៅកាន់សោយសុខក្នុងសុគតិភពជានិរន្តរ៍តរៀងទៅ៕

អត្ថបទទាក់ទង