គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់មន្ទីរពេទ្យ Mackayនិងធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបាននាំយកទៅចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ៦០គ្រួសារ និងធ្វើការពិនិត្យ ព្យាបាលជម្ងឺ នៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងអស់លោក លោកស្រីជា អាជ្ញាធរ ក្រុមប្រឹក្សាស្រុក ឃុំ និង ក្រុមគ្រូពេទ្យស្ម័ត្រចិត្ត ផងដែរ ។បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលរងស្រុកសូទ្រនិគម និងមានចំណាប់អារម្មណ៍នោះដែរលោកវេជ្ជបណ្ឌិត Hwang Wei Der ប្រធានប្រតិភូនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ បានបញ្ជាក់នូវក្តីសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ បានលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង គ្នាល្អរវាងកម្ពុជា ចិន សំខាន់រវាងប្រជាជនចិន និង ប្រជាពលរដ្ឋខេត្តសៀមរាប កាន់តែនៅជិតគ្នាបំផុត ។ ម៉្យាងទៀតនេះជាលើកទី៦ហើយរបស់ក្រុមគ្រូពេទ្យតៃវ៉ាន់ ក្នុងទឹកចិត្តមនុស្សធម៌ ចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប តាមតំបន់ជនបទ ព្រមទាំងផ្តល់ស្បៀងដល់ គ្រួសារក្រីក្រទៀតផង ។ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ ក្នុងនោះលោកជំទាវក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់មន្ទីរពេទ្យ Mackay និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួម ក្នុងការដោះស្រាយនូវទុក្ខលំបាក ជាមួយរាជ រដ្ឋាភិបាលកម្ពុជា និងសាខាកាកបាទក្រហម ទាំងការផ្តល់នូវស្បៀងអាហារ សម្ភារៈសិក្សា ការយកចិត្តទុកដាក់ពីសុខភាព របស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទទៀតផង។ លោកជំទាវក៏មានប្រសាសន៍ ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និង ត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជម្ងឺផ្សេងៗយាយីមកលើកូនចៅ និងក្រុមគ្រួសារខ្លួន ជាសំខាន់នៅក្នុងរដូវវស្សានេះ ត្រូវធ្វើអនាម័យ បរិស្ថាននៅក្នុងភូមិឋាន និង បំបាត់នូវទីជម្រកសត្វមូសខ្លា ដោយមានការរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជម្ងឺរាគរុស និងគ្រុនចាញ់ គ្រុនឈាមជាដើម។ ម៉្យាងទៀតត្រូវប្រយ័ត្នជានិច្ចចំពោះកុមារតូចៗកុំឲ្យទៅលេងទឹកថ្លុក ប្រឡាយ បឹងបួរ ខ្លាចក្រែងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ ហើយបើសង្ស័យថា មានសមាជិកគ្រួសារកើតជម្ងឺណាមួយ សូមរួសរាន់យកទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាពដែលនៅកៀកជិតនឹងមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលា។អំណោយដែលផ្តល់ជូនដល់គ្រួសារក្រីក្រទាំង៦០គ្រួសារ ទទួលបាន អង្ករ ,ទឹកស៊ីអ៉ីវ .ទឹកត្រី. ភួយ និងថវិកាមួយ ចំនួនទៀត ព្រមទាំងបានធ្វើការពិនិត្យ ព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋ បានប្រមាណជា ២០០នាក់ផងដែរ ៕
ក្រុមគ្រូពេទ្យស្ម័ត្រចិត្ត នៃមន្ទីរពេទ្យ Mackayនិងធនាគារ UCB ចុះព្យាបាលជម្ងឺ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារក្រីក្រនៅឃុំដានរុន ស្រុកសូទ្រនិគម
- 67
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 67
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 67
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 67
- ដោយ vannak
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤
- 67
- ដោយ vannak
-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”១ ធ្នូ ២០២៤
- 67
- ដោយ vannak
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 67
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន
- 67
- ដោយ vannak
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកណែនាំឱ្យសមត្ថកិច្ចអនុវត្តវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
- 67
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 67
- ដោយ vannak
-
ការដាក់តាំងសារអប់រំសុខភាពលើតុ ស្តីពីតិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន និង ហាងលក់អាហារ
- 67
- ដោយ vannak