រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រជុំដាក់ផែនការធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងខេត្ត

  • 78
  • ដោយ vannak

នាថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅសាលាប្រជុំធំសាលាខេត្តបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមអធិបតីភាពឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ដោយមានការចូលរួមពីលោក​ លោកស្រី​ អភិបាលរងខេត្ត​ នាយករងរដ្ឋបាល​សាលាខេត្ត​ មន្ទីរ​ អង្គភាព​ អភិបាល​ នៃគណៈអភិបាលក្រុង​ ស្រុក​ កងកម្លាំងប្រដាប់វុធទាំងបីប្រភេទ។ បន្ទាប់ពីស្តាប់លោក​ ហួត​ សុធី​ ស្នងការនគរបាលខេត្តបានធ្វេីសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ​រួចមក​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ ក៏បានជំរុញដល់ដល់ស្នងការនគរបាលខេត្ត​ និងអភិបាលក្រុង​ ស្រុកទាំងអស់ត្រូវជំរុញការផ្សព្វផ្សាយអំពីគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ និងច្បាប់ចរាចរណ៍ឱ្យប្រជាពលរដ្ឋគ្រប់ៗគ្នា​ ពិសេសសិស្សានុសិស្ស។ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់​ត្រូវរៀបចំសណ្តាប់ធ្នាប់​ឱ្យបានរៀបរយ​ និងត្រូវរៀបចំធុងសំរាមនៅតាមទីសាធារណៈ​ ពិសេសធុងសំរាមធំ​ៗ​ ដេីម្បីឱ្យប្រជាពលរដ្ឋយកទៅទុកដាក់​ និងក្រុមការងារប្រមូលសំរាមមានភាពងាយស្រួលប្រមូលផងដែរ។ ជាមួយគ្នានេះ​ ឯកឧត្តម​ ក៏បានសង្កត់ធ្ងន់ថាត្រូវធ្វេីការបង្ក្រាប​ ទប់ស្កាត់ក្មេងទំនេីង​ បារីអេឡិចត្រូនិច​ និងគ្រឿងញៀន​។ឯកឧត្តម​ អភិបាលខេត្ត​ បានបន្តថា​ ផែនការបន្ទាប់រដ្ឋបាលគ្រោងនឹងរៀបចំតំបន់ទេសចរណ៍តាមដងស្ទឹងសៀមរាប​ និងតំបន់មួយចំនួនទៀតក្នុងក្រុង​ ដេីម្បីជាការទាក់ទាញភ្ញៀវទេសចរកមកម្សាន្តនៅខេត្តសៀមរាប។​ ម្យ៉ាងទៀត​ រដ្ឋបាលខេត្តនឹងធ្វេីការដាំដេីមឈេីតាមខ្សែផ្លូវនីមួយៗបន្ថែមទៀត​ ដេីម្បីជាការលេីកកម្ពស់សោភ័ណភាព​ និងឱ្យក្រុងសៀមរាបមានភាពបៃតង។

អត្ថបទទាក់ទង