កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សណ្ឋាគារ សុខាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប សហការជាមួយបណ្តាញ ឌីហ្វុនប៉ាម(HACC/DFUNPAM) បានរៀបចំកិច្ចប្រជុំការសម្របសម្រួលជាមួយម្ចាស់ មេការសេវាកំសាន្តក្នុងខេត្តសៀមរាបក្រោមការដឹកនាំលោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលពីអនកពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះ គឺបង្កើនឱ្យមានទំនាក់ទំនង លើកទឹកចិត្ត និងគាំទ្រកិច្ចសហការល្អម្ចាស់ មេការ សេវាកំសាន្ត ផ្នែកពាក់ព័ន្ធ និងដៃគូក្នុងការឆ្លើយតបមេរោគអេដស៍នៅខេត្តសៀមរាបប្រកបដោយប្រសិទ្ធភាព និងបង្ករឱ្យបរិយាកាសគាំទ្រ ចូលរួមអប់រំ ផ្សព្វផ្សាយបន្តដល់ក្រុមគោលដៅប្រឈមមុខខ្ពស់(KPs)ចូលរួមសកម្មភាពការឆ្លើយតបមេរោគ អេដស៍ ជំងឺអេដស៍។ ម្យ៉ាងទៀត ជាការសម្របសម្រួល-ដោះស្រាយឧបសគ្គ/បញ្ហាផ្សេងៗ អំពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ លើក្រុមគោលដៅប្រឈមមុខខ្ពស់(KPs)។
