រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពេញអង្គវេទិកាទេសចរណ៍អន្តរតំបន់អាសុីបូព៌ា (EATOF) លើកទី18 នៅខេត្តទូវ (Tuv) ប្រទេសម៉ុងហ្គោលី

  • 65
  • ដោយ vannak

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំពេញអង្គវេទិកាទេសចរណ៍អន្តរតំបន់អាសុីបូព៌ា (EATOF) លើកទី18 នៅខេត្តទូវ (Tuv) ប្រទេសម៉ុងហ្គោលី ពីថ្ងៃទី២៥-២៨ ខែកក្តដា ឆ្នាំ២០២៤ ដោយមានការចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយខេត្តចំនួន៤ រួមមានខេត្តទូវ នៃប្រទេសម៉ុងហ្គោលី ខេត្តកាងវ៉ុន នៃប្រទេសជប៉ុន ខេត្តសេប៊ូ នៃប្រទេសហ្វីលីពីន និងខេត្តក្ខាងនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងកិច្ចនោះដែរ អង្គប្រជុំបានក៏បានសម្រេចនូវលទ្ធផលដូចខាងក្រោម៖1-ខេត្តសមាជិកវេទិកា EATOF បានឯកភាពគ្នាលើសម្រេចរួមក្នុងការបន្តពង្រឹងកិច្ចសហការប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តសមាជិកតាមរយៈយន្តការផ្សេងៗក្នុងក្របខ័ណ្ឌEATOF ។2-ជំរុញនូវការហោះហើរផ្ទាល់រវាងខេត្តសមាជិកដែលមានព្រលានយន្តហោះអន្តរជាតិ។3-ខេត្តសេប៊ូ (Cebu Province) នៃប្រទេសហ្វីលីពីន នឹងជំរុញការហោះហើរផ្ទាល់មកកាន់ខេត្តសៀមរាបដោយសេប៊ូ ទើបមានព្រលានយន្តហោះថ្មីដូចសៀមរាប។4-ខេត្តក្វាងនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំយន្តការ "ផ្លូវមួយ ទិសដៅទេសចរណ៍ពីរ" ដែលនឹងជំរុញភ្ញៀវទេសចរខេត្តក្វាងនីញ មកកាន់ខេត្តសៀមរាប។5-ជំរុញនូវការចាប់ដៃគូរធុរៈកិច្ចនៃប្រតិបត្តិករទេសចរ រវាងខេត្តសមាជិកដើម្បីជំរុញកំណើនទេសចរ និងការវិនិយោគ។6-គាំទ្រនូវសកម្មភាពទេសចរណ៍ អរិយធម៌ និង វប្បធម៌នានារវាងខេត្តសមាជិកសម្រាប់ការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗ។

អត្ថបទទាក់ទង