នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤របស់ខ្លួន ដើម្បីធ្វើការពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ ចំពោះលទ្ធផលនៃការអនុវត្តសកម្មភាពប្រចាំខែកក្កដា និងពិភាក្សាពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គខបជ ខេត្តសៀមរាប និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។យោងតាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងខែកក្កដានេះ គ្រប់អ្នកពាក់ព័ន្ធ បានយកចិត្តទុកដាក់ខ្ពស់តាមរយៈការចុះអប់រំ ផ្សព្វផ្សាយពីច្បាប់ ស្តីពីការបង្ក្រាប ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងច្បាប់ពាក់ព័ន្ធ តាមរយៈកម្មវិធី និងវេទិកានានាបានចំនួន ៩៦២លើក ដោយមានអ្នកចូលរួមចំនួន ៤១.៦៦៦នាក់ និងបានចែកខិតបណ្ណព័ត៌មានស្តីពីការធ្វើចំណាកស្រុក ការស្វែងរកជំនួយ ព័ត៌មានទីផ្សារ ការងារការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងបានផ្សព្វផ្សាយអំពីស្ពតអប់រំអំពីគ្រឿងញៀន និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបានចំនួន ៩.០៦០លើក។លោកស្រី ម៉ននី រង្សី ប្រធានលេខាធិការដ្ឋាន យោងតាមរបាយការណ៍ខាងលើបានបង្ហាញថា ក្នុងខែកក្កដានេះ ក្រុមការងារ គ.ខ.ប.ជ បានអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ស្របតាមភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ជាពិសេសការចូលរួមយ៉ាងសកម្មពីមន្ត្រីតាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងទីភ្នាក់ងារសហប្រជាជាតិ សម្រេចបានលទ្ធផលល្អប្រសើរ។ ជាពិសេសក្រុមការងារបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់ការធ្វើចំណាកស្រុកមិនស្របច្បាប់ និងជួយសង្គ្រោះជនរងគ្រោះបានជាបន្តបន្ទាប់។ លោកស្រីប្រធានលេខាធិការដ្ឋាន ក៏បានជំរុញឱ្យមន្ត្រីបង្គោលនៃក្រុមការងារទាំងអស់ ត្រូវបន្តពិភាក្សា ដើម្បីស្វែងរកធាតុចូលក្នុងផែនការសកម្មភាពបន្តរបស់ គបជ សម្រាប់បន្តអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត និងត្រូវបន្តតាមដាន ត្រួតពិនិត្យ ឃ្លាំមើលជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច។ បន្តពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយជាមួយអ្នកពាក់ព័ន្ធ ដើម្បីការបង្ការ ទប់ស្កាត់ ការពារ និងបង្ក្រាបដើម្បីឈាន ទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព។ លោកស្រី អភិបាលរងខេត្ត ក៏បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធការជួញដូរមនុស្ស និងការធ្វេីចំណាកស្រុកស្របច្បាប់ឱ្យបានដល់បងប្អូនប្រជាពលរដ្ឋយេីងបានយល់ដឹងនិងជ្រាប ព្រោះថាពេលខ្លះបងប្អូនខ្វះការយល់អំពីការធ្វេីចំណាកស្រុកស្របច្បាប់ ចៀសវាងចំណាកស្រុកជួបបញ្ហា។
កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំខែកក្កដា ឆ្នាំ២០២៤
- 67
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 67
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 67
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 67
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 67
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 67
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 67
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 67
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 67
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 67
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 67
- ដោយ vannak