រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយ​ និងការពិភាក្សាផ្លាស់ប្តូរទស្សនទានលើការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាស ធុនតូច និងមធ្យម

  • 43
  • ដោយ vannak

កាលពីថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខេត្តសៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជេីញចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយ​ និងការពិភាក្សាផ្លាស់ប្តូរទស្សនទានលើការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាស ធុនតូច និងមធ្យមក្រោមអធិបតីភាពឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម។ លោក អភិបាលរងខេត្ត សិក្ខាសាលានេះ រៀបចំឡេីងដេីម្បីធ្វេីការពិភាក្សានិងផ្លាស់ប្តូរយោបល់ទៅការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សម្រាប់ សហគ្រាសធុនតូច និងមធ្យម រវាងវាគ្មិនជាអ្នកអនុវត្តច្បាប់និងអ្នកប្រកបអាជីវកម្មផ្ទាល់។ ម្យ៉ាងទៀត ក៏ជាលើកកម្ពស់ការយល់ដឹងរបស់បុគ្គលធ្វើធុរកិច្ចលើច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលមកពីវិស័យផ្សេងៗគ្នា រួមមានតំណាងមកពី ស្ថាប័នមានសមត្ថកិច្ច និយ័តករ អ្នកប្រតិបត្តិច្បាប់ បុគ្គលធ្វើធុរកិច្ច និងភាគីពាក់ព័ន្ធនានា ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការធានាឱ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាប្រកបដោយ ប្រសិទ្ធភាព ជាពិសេសលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌ ការប្រកួតប្រជែងដោយ ស្មោះត្រង់ ការពារប្រយោជន៍អ្នកប្រើប្រាស ការផ្សាយពាណិជ្ជកម្មឱ្យបានត្រឹមត្រូវនិងការធ្វើអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិករួមទាំងការទទួលបានកម្មសិទ្ធិបញ្ញាដែលអនុលោមតាមច្បាប់និងបទ ប្បញ្ញត្តិជាធរមានផងដែរ។លោក អភិបាលរងខេត្ត កិច្ចការប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត សម្រាប់ផ្លាស់ប្តូរ ចែករំលែក នូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួម គោរព ក៏ដូចជាអនុវត្តច្បាប់ទាំងនេះឱ្យមានប្រសិទ្ធភាព។

អត្ថបទទាក់ទង