នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំសាលាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ម៉េង លន តំណាងអង្គការ IOM ដេីម្បីពិនិត្យលើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នខេត្ត ដោយមានការចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធផងដែរ។ លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ម៉េង លន តំណាងអង្គការ IOM ដែលបានចូលជួបពិភាក្សាការងារនាពេលនេះ។ លោក អភិបាលរងខេត្តក៏បានរាយការណ៍សង្ខេបអំពីការងារគ្រោះមហន្តរាយដែលខេត្តបានអនុវត្ត និងជួបបញ្ហាប្រឈមនាពេលកន្លងមក ព្រមទាំងបានស្នេីដល់ក្រុមការងារពិនិត្យក្នុងការផ្តល់ឧបករណ៍ការពាររន្ទះ និងស្តង់ដែលត្រូវតម្លេីងនៅទីទួលសុវត្ថិភាពសម្រាប់សង្គ្រោះនិងជម្លៀសបន្ទាន់ក្នុងពេលមានអាសន្ន ម្យ៉ាងទៀត ខ្យល់កន្ត្រាក់ក៏ជាបញ្ហាមួយសម្រាប់ប្រជាពលរដ្ឋផងដែរ ព្រោះមានខ្យល់ គឺមានរលំផ្ទះ។ ដោយឡែក ចំពោះផែនការខេត្តបានរៀបចំផែនការក្នុងក្រុងសៀមរាបរួចរាល់ហេីយដែរ មួយវិញទៀតក្រុមការងារខេត្តក៏បានជំរុញការផ្សព្វផ្សាយប្រព័ន្ធ ១២៩៤ ដល់សិស្សានុសិស្សនៅតាមសាលកវិទ្យាល័យក្នុងខេត្តផងដែរ។ ឯកឧត្តម ឃុន សុខា បានថ្លែងអំណរគុណចំពោះលោក អភិបាលរងខេត្តដែលបានជួបពិភាក្សាការងារនាពេលនេះ ជាមួុយនឹងបញ្ហាប្រឈម។ ចំពោះឧបករណ៍ការពាររន្ទះនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានយកចិត្តទុកដាក់ខ្ពស់សម្រាប់ខេត្តសៀមរាប ហេីយក្រុមការងារនឹងបញ្ជាក់ជូនថ្នាក់ដឹកនាំបន្ថែមទៀត។ ម្យ៉ាងទៀត ចំពោះការរៀបចំកន្លែងទីទួលសុវត្ថិភាព សូមរដ្ឋបាលខេត្តត្រូវរៀបចំដីដែលជិតប្រជាពលរដ្ឋ ដេីម្បីងាយស្រួលជម្លៀសបានទាន់ពេលវេលា។ ដោយឡែក បញ្ហាខ្យល់កន្ត្រាក់ បញ្ហានេះអាជ្ញាធរមូលដ្ឋានគួរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅពេលសាងសង់គួរមានការពិភាក្សាជាមួយអ្នកជំនាញបច្ចេកទេសនៅមន្ទីររៀបចំដែនដី នរូបនីយកម្ម សំណង់ និងសុរិយោដី។ ឯកឧត្តម អគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានស្នេីដល់អង្គការ IOM ដេីម្បីរៀបចំស្តង់ ឬរោងនៅកន្លែងទីទួលសុវត្ថិភាពឱ្យមានស្តង់ដារមួយ ដេីម្បីសុខសុវត្ថិភាព និងសុខមាលភាពដល់ប្រជាពលរដ្ឋដែលត្រូវជម្លៀសឱ្យមកស្នាក់នៅបណ្តោះអាសន្ន។
ជំនួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយដេីម្បីពិនិត្យលើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នខេត្ត
- 76
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 76
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 76
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 76
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 76
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 76
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 76
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 76
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 76
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 76
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 76
- ដោយ vannak