រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅនាថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៧:០០នាទីព្រឹក និងពេលល្ងាចចាប់ពីម៉ោង ១៨:០០នាទីនៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់។

  • 57
  • ដោយ vannak

ក្រៅពីការរៀបចំព្រឹត្តិការណ៍ធំនៅទីរួមខេត្តខាងលេី នៅតាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ វត្តអារ៉ាម សាលារៀនក៏មា នការរៀបចំពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ផងដែរ។ជាមួយនឹងព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តក៏មានការអុជកាំជ្រួច នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៩:០០នាទីផងដែរ អាស្រ័យហេតុនេះ សូមបងប្អូនជ្រាបជាព័ត៌មាន។

អត្ថបទទាក់ទង