នាព្រឹកថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២៤ នៅផ្សារទំនើបហឺរីថេកវ៉ក លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខត្តសៀមរាប និងឯកឧត្តម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានអញ្ជេីញចូលរួមបើកព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំកម្ពុជាដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២-៥ ខែសីហា ឆ្នាំ២០២៤ ដើមី្បអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ លោក អភិបាលរងខេត្ត នេះជាលើកទីមួយហើយដែលមានព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំកម្ពុជា នៅលើទឹកដីអង្គរ ដែលជាចលករមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនានៅខេត្តសៀមរាប និង ដើមី្បអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រជាតិទៀតផង។ ម៉្យាងទៀតខេត្តសៀមរាបជាគោលដៅទេសចរណ៍ ហើយក៏មានកម្មវិធីជាច្រើនត្រូវបានរាជរដ្ឋាភិបាល ដាក់ជាឆ្នាំទស្សនាសៀមរាបឆ្នាំ២០២៤ ដើមី្បទាក់ទាញដល់ភ្ញៀវទេសចរណ៍ក្នុង ស្រុក និង អន្តរជាតិផងដែរ។ លោក ក៏បានសំណូមពរដល់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា កម្មវិធីនេះបើអាចរៀបចំបានតាម ភាពជាក់ស្តែង នៅតំបន់ភ្នំលែននោះកាន់តែល្អទៀតផង។ លោកអភិបាលរងខេត្ត ក៏បាន ថ្លែងអំណរគុណ ចំពោះសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងនៅខេត្តសៀមរាប ព្រមទាំងក្រុមហ៊ុនដែលបានគាំទ្រឧបត្ថម្ភ ព្រឹត្តិការណ៍នេះ ។ឯកឧត្តម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប-អង្គរ ក្នុងការចូលរួមជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ និងធម្មជាតិ។ វិស័យកីឡាឡើងភ្នំនេះ យើងធ្លាប់ឃើញមាននៅក្រៅប្រទេសតែប៉ុណ្ណោះ តែនៅកម្ពុជាយើងបានចាប់ដំណើរការកីឡាអាជីពនេះ មានរយៈពេល១០ឆ្នាំមកហើយ ព្រមទាំងមានការបង្ហាត់ បង្រៀនពីគ្រូជំនាញ ដល់កីឡាកតកីឡាការិនីកម្ពុជាយើង។ ឯកឧត្តមបានបន្តថា ដើមី្បឱ្យវិស័យកីឡាឡើងភ្នំនេះ កាន់តែ មានភាពរីកចម្រើន សូមសមាជិកសហព័ន្ធ និង យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ ឲ្យកាន់តែស៊ីជម្រៅដល់ស្រទាប់យុវជនកម្ពុជាយើង ដើមី្បឲ្យកីឡាឡើងភ្នំកម្ពុជា ដែលជាប្រភេទកីឡាអូឡាំពិក មិនមែនជាកីឡាប្រពៃណីនោះឡើយ ។ ម៉្យាងទៀតកម្ពុជាយើងក៏មានកីឡាករល្អ និងអាចទៅចូលរួមក្នុងការប្រកួតនៅថ្នាក់អន្តរ ជាតិ លើពិភពលោក និង លើកស្ទួយនូវមុខមាត់ប្រទេសជាតិផងដែរ ។ ក្នុងព្រឹត្តិការណ៍នេះ ក៏ធ្វើឡើង ក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើមី្បអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាផលប្រយោជន៍របស់ ប្រជាពលរដ្ឋកម្ពុជា ។ ក្នុងកម្មវិធីនេះដែរ ដើមី្បធ្វើការផ្សព្វផ្សាយឲ្យបានយល់ដឹងអំពីកីឡាឡើងភ្នំកម្ពុជា ដូច្នេះកីឡាបាន នាំមកនូវសុខភាពល្អ កាយសម្បទាមាំមួនប្រាជ្ញាវៃឆ្លាតទៀតផង ៕
ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំកម្ពុជា ដើមី្បអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
- 74
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 74
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 74
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 74
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 74
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 74
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 74
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 74
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 74
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 74
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 74
- ដោយ vannak