រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្ត ជាមួយលោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ

  • 66
  • ដោយ vannak

នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានដឹកនាំប្រតិភូសមាគមវប្បធម៌កូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត។ក្នុងឱកាសនោះផងដែរ លោកជំទាវ ប្រធានប្រតិភូបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តសៀមរាប គឺដើម្បីសិក្សាអំពីគម្រោង និងទីតាំងរៀបចំកម្មវិធីរាត្រីសប្បុរសធម៌ Gala Charity Night នឹងត្រូវតភ្ជាប់ជាមួយកម្មវិធីពិព័រណ៍សិល្បៈ និងការបង្ហាញម៉ូតផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-កូរ៉េ ដែលគ្រោងនឹងរៀបចំនៅក្នុងខេត្តសៀមរាប នាចុងឆ្នាំ២០២៤ ខាងមុខនេះ។បន្ថែមលើសពីនោះ ភាគីប្រតិភូ ក៏បានស្នើរដ្ឋបាលខេត្ត ជួយគាំទ្រគម្រោងខាងលើ ដោយស្នើសុំពិនិត្យលទ្ធភាព និងសិក្សាអំពីទីតាំងដែលអាចរៀបចំកម្មវិធីបាន ក្នុងគោលបំណងផ្សព្វផ្សាយអំពី វប្បធម៌ និងទេសចរណ៍ទៅកាន់ពិភពលោកឱ្យកាន់តែមានភាពទាក់ទាញ។ឯកឧត្តម អភិបាលខេត្ត បានសម្ដែងនូវក្ដីរីករាយ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមគាំទ្រចំពោះសំណើ ដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅនោះ។ ម្យ៉ាងវិញ ការបង្កើតឱ្យមានគម្រោងខាងលើ ពិតជាអាចនាំមកនូវភាពទាក់ទាញដល់ភ្ញៀវទេសចរជាច្រើនមកកាន់ខេត្តសៀមរាប ជាពិសេសភ្ញៀវទេសចរជនជាតិកូរ៉េ ឱ្យកាន់តែមានកំណើនថែមទៀត។សូមបញ្ជាក់ថា​ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ៕

អត្ថបទទាក់ទង