រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តរៀបចំអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប

  • 63
  • ដោយ vannak

ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មិងបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដែលមានអ្នកចូលរួមប្រមាណជាង១ ០០០នាក់។ គម្រោងព្រែកជីកហ្វូណន មានប្រវែង១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែក តាហ៊ីង នៃ ទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដែលនងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ ១,៦លាននាក់ ដែលរស់នៅអម សង ខាងផ្លូវទឹកព្រែកជីកនេះ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ គម្រោងនេះ គ្រោងចំណាយថវិកា ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់ ៤ឆ្នាំ៕

អត្ថបទទាក់ទង