នៅចុងសប្តាហ៍ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើមឈើប្រភេទក្ងោក ចំនួន៥០០ដើម ត្រូវបានដាំតាមដងវិថី ក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ និង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រពីសមាគមសហគ្រិនស្ត្រីកម្ពុជា និង ក្លឹបធនធានមនុស្សខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំយុវជន ចៅសង្កាត់ទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជនរួមគ្នាដាំនៅ តាមដងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដើម្បីជាការជម្រុញ និងលើកសោភ័ណ្ឌភាពតំបន់ទេសចរណ៍ និងបង្កើតភាពបៃតងនៅតាមដងផ្លូវក្នុងក្រុងទាំងមូល។លោក យុន លីនណេ ដើមឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ភាពបៃតងក្នុងមូលដ្ឋាន ក៏ដូចជាបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរថែមទៀតផង ព្រៃឈើក៏បានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជាការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី ការធ្វេីឱ្យប្រសើរឡើងនៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុ ។ ចំពោះការដាំកូនឈើតាមដងផ្លូវក្នុងក្រុងសៀមរាប មានចំនួន៤១ខ្សែ នៅចិញ្ចើមផ្លូវមានក្រាលការ៉ូឡា និងផ្លូវមិនមានក្រាលការ៉ូឡា ដែលអាជ្ញាធរខេត្តគ្រោងនឹងដាំកូនឈើចម្រុះឱ្យ ២៤ ពាន់ដើម ក្នុងរយៈពេល២ឆ្នាំ ដែលមកដល់ពេលនេះ ការដាំដើមឈើក្នុងក្រុងបានជាង ១០ពាន់ដើម រួចហើយ ក្នុងនោះមានដើមឈើធំៗជិត៦ពាន់ដើម និងដើមឈើតូចៗបានជិត ១០ពាន់ដើមទៀត។ លោក យុន លីនណេ បញ្ជាក់ទៀតថា ការដាំដើមឈើទាំងអស់មិនត្រឹមតែមានដើមឈើប្រណិតទេ ថែមទាំងមានប្រភេទដើមដែលមានផ្កា ដូចជា ដើមរំដួល ដើមត្របែកព្រៃ ឬ ដើមក្ងោកជាដើម ដែលអាចលូតលាស់ និងមានផ្កាទៅតាមរដូវកាល ដែលធ្វើឱ្យទីក្រុងប្រវត្តិសាស្ត្រមួយនេះ មានសម្រស់គ្រប់រដូវកាល។ ជាមួយគ្នានេះ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ និង បណ្តាក្រុមហ៊ុនទាំងអស់ ដែលនៅអមសង្ខាងផ្លូវសូមចូលរួមថែទាំ ស្រោចទឹក ដាក់ជី ចំពោះដើមឈើដែលមាននៅមុខគេហដ្ឋាន ឬក្រុមហ៊ុនរបស់ខ្លួន ដើម្បីឲ្យដើមឈើទាំងនោះលូតលាស់បានល្អ ដើម្បីបង្កើនសោភ័ណភាព កាត់បន្ថយការកើនឡើងកម្ដៅក្នុងទីក្រុង ព្រមទាំងធ្វើក្រុងប្រែក្លាយជាក្រុងបៃតង ។ លោកអភិបាលរងខេត្ត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ មន្ត្រីរាជការ និង សិស្ស-និស្សិត ប្រជាពលរដ្ឋ និង វិស័យឯកជន ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ចូលរួមដាំដើមឈើឲ្យបានច្រើន នៅតាមវត្តអារាម ដងផ្លូវសាធារណៈ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាមនុស្សជាតិទាំងមូល ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។
ដើមឈើប្រភេទក្ងោក ចំនួន៥០០ដើម ត្រូវបានដាំតាមដងវិថី ក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ និង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប
- 54
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 54
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 54
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 54
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 54
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 54
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 54
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 54
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 54
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 54
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 54
- ដោយ vannak