ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដ បានអនុញ្ញាតអោយក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន អនុវត្ដគម្រោងធ្វើអោយប្រសើរឡើងផ្លូវខេត្ដ(ផ្លូវត្រាំនាគ) ដែលមានប្រវែងសរុប៖២០៧០ម៉ែត្រ ទទឹង៨ម៉ែត្រដែលបានបញ្ចប់ការជួសជុលនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ៕
