ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប បានបើកកិច្ចពិគ្រោះយោបល់ស្តីពី "ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ" នៅសណ្ឋាគារ បាយ័នអេរ៉ា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង មានការចូលរូមពីភាគីពាក់ព័ន្ធ និង ប្រជាពលរដ្ឋប្រមាណជិត ៨០០នាក់ ។ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ មានប្រសាសន៍នៅក្នុងកិច្ចពិគ្រោះយោបល់នេះថា អ្នកពាក់ព័ន្ធអាចស្វែងយល់បន្ថែមទៀតអំពីតួនាទីភារកិច្ចរបស់យើងទាំងអស់គ្នាក្នុងការចូលរួមការពារ ថែទាំ អភិរក្ស តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ដែលជាមរតកវប្បធម៌ ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិកម្ពុជាទាំងមូល ជាពិសេស អំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និង ចក្ខុវិស័យអនាគត នៃឧទ្យានបុរាណអង្គរ។ តាមរយៈវេទិការ ភាគីពាក់ព័ន្ធទាំងអស់ អាចចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ លក្ខណៈ ស្ថាបនា ដើម្បីរួមគ្នាពិត និងរួមគ្នាទទួលខុសត្រូវ ក្នុងស្មារតីសាមគ្គីឯកភាពជាតិ ធ្វើយ៉ាងណារក្សាការពារ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ឲ្យបានគង់វង្សយូរអង្វែងទៅមុខទៀត ។ ឯកឧត្ដមបន្តថា អង្គរ មិនត្រឹមតែជាអតីតរាជធានីនៃចក្រភពខ្មែរ ដែលមានតម្លៃលេចធ្លោជាសកល នៅក្នុងវិស័យជាច្រើន ដូចជាការរៀបចំទឹកដីនគរូបនីយ កម្ម ស្ថាបត្យកម្ម សំណង់ និងសិល្បៈនាសម័យបុរាណ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ចដ៏មានសក្តាពលមួយសម្រាប់កម្ពុជាសម័យទំនើបផងដែរ ។ ជាក់ស្តែងនៅក្នុងរយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាពិសេស បន្ទាប់ពីត្រូវ បានជួយសង្គ្រោះឱ្យរួចពីស្ថានភាពគ្រោះថ្នាក់នៅឆ្នាំ២០០៤ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ បានក្លាយជាមេដែកទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក និងជាប្រភព ចំណូលសេដ្ឋកិច្ចជាតិជាហូរហែរ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រុកអង្គរនេះផ្ទាល់។ទន្ទឹមនឹងជោគជ័យជាច្រើននាពេលកន្លងមក រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក៏មានបញ្ហាប្រឈមមួយ ចំនួនទៀតដែរ ទាំងបញ្ហាចាស់ (ដូចជា សភាពទ្រុឌទ្រោម និងផុយស្រួយ ដោយសារអាយុកាលច្រើន ទាំងបញ្ហា ប្រឈមថ្មីៗ (ដូចជា ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ កំណើនប្រជាពលរដ្ឋ ការពង្រីកតំបន់ក្រុង និងសកម្មភាពអាជីវកម្មមិនសមស្របនៅក្នុងតំបន់ការពារបេតិកភណ្ឌជាដើម) ដែលបានក្លាយជាក្តីកង្វល់រួមរបស់យើង ទាំងអស់គ្នា ហើយតម្រូវឱ្យយើងត្រូវរួមគ្នារិះរកដំណោះស្រាយសមស្រប។ ឯកឧត្ដម បានបន្ដថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញឱ្យឃើញនូវទិន្នាការដ៏គួរឱ្យ ព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់បំផុត នឹងកើនឡើងពីប្រមាណ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ នៅឆ្នាំ២០២៥ និង រហូតដល់ ១៧ប្រាសាទ នៅឆ្នាំ២០៣០។ក្នុងន័យនេះ ទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា ត្រូវរួមគ្នាពិតគួរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺ មិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគួរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ ផងដែរ។ឯកឧត្ដមបញញ្ជាក់ថា នេះជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើររៀបចំគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរជាបន្ដបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្ដែង ដែលមិនអាចកាត់ផ្ដាច់ពីដំណើររបស់កម្ពុជា ដែលនិយាយជារួម និងអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក មិនមានប្រទេសណាដូចឡើយ ៕
ការគ្រប់គ្រងតំប់នរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតកព្វកិច្ចយើងទាំងអស់គ្នា
- 56
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 56
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 56
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 56
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 56
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 56
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 56
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 56
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 56
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 56
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 56
- ដោយ vannak