នៅរសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តបានចូរលួមជាមួយគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំ ដើម្បីធ្វើបទបង្ហាញជូនដល់ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក នាយកសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត រួមនឹងសមាសភាពពាក់ព័ន្ធ ប្រមាណជាង ៣៦០នាក់។បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់លោកស្រី អភិបាលរងខេត្តរួចមក ឯកឧត្តម ហ៊ី សោភា បានធ្វើការរំលេចនូវសមិទ្ធផលសារសំខាន់ៗ នៃធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំនេះ និង បទបង្ហាញជុំវិញប្រធានបទនៃការផ្សព្វផ្សាយ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួម របស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី «គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា»។ ឯកឧត្តម ការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម រដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។ ទាក់ទងនឹងការបន្សាំបន្ស៊ីគ្នារវាងគុណតម្លៃទាំងពីរ ឯកឧត្តម ហ៊ី សោភា បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលវិជ្ជមាន (ភាពសុខដុមរមនាក្នុងសង្គម)។ ដូច្នេះផ្អែកលើបទពិសោធន៍ សម្រាប់ករណីនៃប្រទេសកម្ពុជា ការពង្រឹងអត្តសញ្ញាណជាតិ មានកត្តាធំៗចំនួន០៣, ទី១. កត្តាមោទនភាពជាតិ,ទី២. កត្តាសុខដុមនីយកម្មសង្គម និង ទី៣.កត្តាឥទ្ធិពលនៃជំនឿផ្សេងៗ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីគោលការណ៍គ្រឹះនៃច្បាប់ ក្នុងរយៈពេល៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញ បានធ្វើវិសោធនកម្ម ១០លើកមកហើយ និងបង្កើតច្បាប់ធម្មនុញបន្ថែមមួយចំនួន ដោយធ្វើវិសោធនកម្ម ស្របតាមនីតិវិធីកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម និង តាមរយៈការចរចាក្នុងស្មារតីបង្រួបបង្រួម ផ្សះផ្សាជាតិ ដោយធានាការគោរពលទ្ធផលបោះឆ្នោត ក្នុងគោលដៅសំខាន់បំផុតសម្រាប់ដំណើរទៅមុខជាប្រក្រតីរបស់ប្រទេសជាតិ ។ ក្នុងនោះការធ្វើវិសោអនកម្មទី១០ មានផលវិជ្ជមានលើស្ថាប័ននីតិប្រតិបត្តិ បានធានាឲ្យស្ថាប័ន កំពូលជាតិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ ដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកដោយ និរន្តភាពនៅគ្រប់កាលៈទេសៈ ធានាការពារថែរក្សាបាននូសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ គ្រប់កាលៈទេសៈ ដើមី្បជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ និង សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រខ្មែរ ។ ឯកឧត្តម ហ៊ី សោភា ក៏បានបញ្ជាក់ថា ការអនុវត្តរដ្ឋធម្មនុញ្ញ រយៈពេល៣០ឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលថ្លៃថ្លានោះ ទី១.ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស , ទី២. ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់លើសកលលោក ដោយអនុវត្តនយោ បាយការបរទេសឯករាជ្យផ្អែកលើច្បាប់ , ទី៣.ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម ស្របតាមគន្លងស្មារតីនីតិរដ្ឋជាគោល និងទី៤.ប្រជាពលរដ្ឋជាម្ចាស់វាសនា នៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុមជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ៕
គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញចុះផ្សព្វផ្សាយ និង រំលេចនូវសមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេល ៣០ឆ្នាំ នៅខេត្តសៀមរាប
- 63
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 63
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 63
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 63
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 63
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 63
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 63
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 63
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 63
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 63
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 63
- ដោយ vannak