នារសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌនិងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំ នៃសាលាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមដោយ ស្នងការនរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត ក្រុមប្រឹក្សាក្រុងសៀមរាប អភិបាលក្រុង ស្រុកទាំង១៣ នាយករដ្ឋបាលខេត្ត នាយករងរដ្ឋបាល មន្រ្តីសាលាខេត្ត មេបញ្ជាការកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង នាយបុស្តិ៍នគរបាល ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងថ្នាក់ដឹកនាំភូមិទាំងអស់នៅក្នុងក្រុងសៀមរាប និងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន សរុបចំនួន ៣៧៥នាក់។លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានជ្រើសរើសយកខេត្តសៀមរាប ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន ជាពិសេសគឺការផ្សព្វផ្សាយអំពីសេវាមេធាវីការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ។ លោកអភិបាលរង ក៏បានជម្រាបអំពីរបាយការណ៍ទូទៅនៃរដ្ឋបាលខេត្តសៀមរាបជូូនអង្គពិធី និងសំណូមពរឱ្យសមាជិកដែលចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាប្រយោជន៍ក្នុងការយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួន។ក្នុងឱកាសនេះ ឯកឧត្តមប្រធានគណៈមេធាវី បានធ្វើកិច្ចស្វាគមន៍ និងជម្រាបអំពីគោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ដូចខាងក្រោម៖-ទី១. ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី -ទី២. ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ -ទី៣. ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ-និងទី៤. បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ ពួកគាត់នឹងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ ឯកឧត្តមប្រធានគណៈមេធាវី សូមគោរពថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគាំទ្រគម្រោងមេធាវីដល់មូលដ្ឋាន ព្រមទាំងគោរពថ្លែងអំណរគុណ លោក ង៉ូវ សេងកាក់ អភិបាលរង ខេត្តសៀមរាប ដែលបានចូលរួមជាគណៈអធិតី និងថ្លែងអំណរគុណឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានជួយសម្រួល និងផ្តល់កិច្ចសហការជាមួយគណៈមេធាវី។
វគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន
- 40
- ដោយ vannak
អត្ថបទទាក់ទង
-
គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ
- 40
- ដោយ vannak
-
កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”
- 40
- ដោយ vannak
-
ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
- 40
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
- 40
- ដោយ vannak
-
អបអរសាទរ ខួបលេីកទី២១ (៧ វិច្ឆិកា ២០២៣ - ៧ វិច្ឆិកា ២០២៤)របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
- 40
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤
- 40
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្តីពីកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍
- 40
- ដោយ vannak
-
ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងស្រុកពួក ខេត្តសៀមរាប
- 40
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា
- 40
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងអភិបាលរងខេត្តសៀមរាប និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
- 40
- ដោយ vannak