ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប ក្រសួងព័ត៌មានបានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មានក្នុងខេត្ត សំដៅបង្កើនការយកចិត្តទុកដាក់ គោរពឲ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង ភ្នាក់ងារអ្នកសារព័ត៌មានក្នុងខេត្ត ប្រមាណ ២០០នាក់ចូលរួម ។មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ លើកឡើងថា នេះជាលើកដំបូងបំផុតដែលក្រសួងព័ត៌មាន បានយកគោលដៅខេត្តសៀមរាប ធ្វើជាកន្លែងផ្សព្វផ្សាយក្រមវិជ្ជាជីវៈសារព័ត៌មាននេះ។ ឯកឧត្តម ថា កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មាន បានដាក់ឲ្យប្រើប្រាស់នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះរបស់ក្រមសីលធម៌សារព័ត៌មាន។ ឯកឧត្តមថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយមនុស្សគ្រប់រូបក៏សុទ្ធតែជាអ្នកព័ត៌មានផងដែរ ។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីព ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារខ្លួនយើងឲ្យមានកិត្តិយស មានសេចក្តីថ្លៃថ្នូ ។ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។ ជាមួយនឹងការគោរពនូវធម្មនុញ្ញវិជ្ជាជីវៈនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឲ្យអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិតនិងមានប្រភពច្បាស់លាស់ ចៀសវៀងចំពោះការផ្សាយព័ត៌មានទាំងឡាយណាដែលមិនច្បាស់លាស់ ដែលអាចនាំឲ្យបង្កជាចលាចលសង្គម។ អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានសម្តែងនូវការកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្តក៏ដូចជាអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដែលកន្លងមកតែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានដែលមានខ្លឹមសារល្អ ក៏ដូចជាបានជួយផ្សព្វផ្សាយអំពីឆ្នាំទស្សនាសៀមរាប ២០២៤ផងដែរ ។ លោកក៏បានលើកឡើងថា រាល់ខ្លឹមសារនៃសារព័ត៌មាន ដែល បងប្អូនធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានវិទ្យា គឺមួយចំនួនជាវិជ្ជមាន និង មួយចំនួនតូចអវិជ្ជមាន ដែលធ្វើឲ្យមហាជនមានការភ័ន្តច្រឡំ ដែលបង្កនូវភាពអវិជ្ជមាននៅក្នុងសង្គមជាតិ ។ កត្តាសំខាន់នោះ ដោយខេត្តសៀមរាប ជាតំបន់ប៉ូល ទេសចរ ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ខេត្តសៀមរាប ពឹងផ្អែកលើវិស័យទេសចរ ហើយចុងប៉ាការបស់សារព័ត៌មានបានផ្សព្វផ្សាយពីអវិជ្ជមាននោះ នឹងធ្វើឲ្យបាត់បង់ភ្ញៀវទេសចរពីខេត្តសៀមរាប ។យោងតាមរបាយការណ៍ស្វាគមន៍ របស់លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ស្តីទី បានដឹងថា សម្រាប់ខេត្តសៀមរាប ២០២៤ គឺជាឆ្នាំដ៏មមាញឹកនៃព្រឹត្តិការណ៍តូច ធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលនេះជាការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល រួមមាន “ឆ្នាំទស្សនាសៀមរាប” “ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ព្រមជាមួយការចូលរួមបង្កើតព្រឹត្តិការណ៍លំដាប់ជាតិ អន្តរជាតិ ជាច្រើនទៀត ដើម្បីបង្កើនចលនាទេសចរណ៍ ដែលជាចរន្តសេដ្ឋកិច្ចអាទិភាពរបស់ខេត្ត។ ទន្ទឹមនោះ ក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំយ៉ាងសស្រាក់ស្រាំ ក្នុងផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផលទេសចរណ៍ក្នុងខេត្ត តាមគ្រប់រូបភាព លើសពីនោះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្តទាំងអស់នោះ ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងនោះដែរ មន្ទីរព័ត៌មានខេត្ត បានចូលរួមយ៉ាងសកម្មលើការផ្សព្វផ្សាយ និងសម្របសម្រួលជាមួយតួអង្គពាក់ព័ន្ធក្នុងវិស័យព័ត៌មាន ធ្វើយ៉ាងណាឱ្យអ្នកស្ដាប់ និងទស្សនិកជនទទួលបានដំណឹងព័ត៌មានពិតនិងល្អៗ ពីខេត្តសៀមរាប សំដៅបង្កើនប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរមកខេត្តសៀមរាបឱ្យកាន់តែច្រើនបន្ថែមទៀត។ បន្ថែមលើនេះ មន្ទីរព័ត៌មានរាជធានីខេត្តនិយាយជារួម និងនិយាយដោយឡែកមន្ទីរព័ត៌មានខេត្តសៀមរាប បានទទួលនូវការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្រៅពីភារកិច្ចប្រមូល និងចែកចាយព័ត៌មាន មន្ទីរព័ត៌មាន ក៏ជាសេនាធិការចម្បងរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកិច្ចការសាធារណមតិ និងបុរេសកម្ម ក្នុងភូមិសាស្ត្ររបស់ខ្លួន ។ លោក សេង ផល្លី បន្តថា ស្របតាមតួនាទី ភារកិច្ចខាងលើ មន្ទីរព័ត៌មានខេត្តសៀមរាប បានកំពុងបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយភាពសកម្មបំផុត និងសម្រេចលទ្ធផលបានយ៉ាងល្អប្រសើរ តាមគោលការណ៍ និងផែនការណែនាំរបស់ក្រសួងព័ត៌មាន និងអាជ្ញាធរខេត្ត ។ លទ្ធផលប្រកបដោយផ្លែផ្កានេះ គឺទទួលបានពីការចូលរួម និងកិច្ចសហការល្អពី អាជ្ញាធរក្រុង-ស្រុក និងមន្ទីរ-អង្គភាពក្នុងខេត្ត រួមនិងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៕
្រកសួងព័ត៌មានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប
- 14
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 14
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 14
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 14
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 14
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 14
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 14
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 14
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 14
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 14
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 14
- ដោយ vannak