កិច្ចប្រជុំគណ:កម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤(កម្ពុជា) និងយោធភូមិភាគទី២(ថៃ) លើក២៥ ប្រចាំឆ្នាំ២០២៤ បានប្រារព្ធឡើងលើទឹកដីប្រចត្តិសាស្ត្រសៀមរាប នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋា គារសេនជូរី ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៏ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ គណ:កម្មាធិការព្រំដែន ភាគីកម្ពុជា និង គណ:កម្មាធិការព្រំដែនភាគីថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ អាឌុន ប៊ុនថាំចារើន មេបញ្ជាការយោធភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ ដោយមានការចូលរួមពីអស់លោក លោកស្រីជាអាជ្ញាធរខេត្ត មេបញ្ជាការ បញ្ជាការង ស្នងការនគរបាល ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព ស្ថិតក្នុងយោធភូមិភាគទី៤កម្ពុជា និង យោធភូមិភាគទី២ ព្រះរាជាណាចក្រថៃ និង ក្រុមលេខាធិការទាំងពីរភាគីផងដែរ ។ មេបញ្ជាការយោធភូមិភាគទី៤ សហប្រធានភាគីកម្ពុជា ថ្លែងមតិស្វាគមន៏ និងសម្ដែងភាពរីករាយ ក្នុងឱកាសដែលភាគីខាងកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ជាមួយភាគីថៃនាពេលនេះ ព្រមទាំងបានលើកឡើងពីគោបំណងនៃកិច្ចប្រជុំដើម្បីលើកស្ទួយ និងរិតចំណងទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា.ថៃ ឲ្យមានភាពរឹងមាំ ក្នុងគោលបំណងលើការពង្រឹងពង្រីក សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍន៏ ជូនដល់ប្រជាជននៃប្រទេសទាំងពីរដែលរស់តាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន។ ឯកឧត្តមបានថ្លែងការកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ដែលសមត្ថកិច្ចនៃប្រទេសទាំងពីរ បានផ្ដល់ផលល្អ ចំពោះការអភិវឌ្ឍន៏ ស្ថិរភាព សន្តិភាព របៀបរៀបរយតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ព្រមទាំងបានសំណូមពរឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់តាមបណ្ដោយខ្សែ បន្ទាត់ព្រំដែនឲ្យកាន់តែមានភាពល្អប្រសើរ។ ក្នុងនោះផងដែរមេបញ្ជាការភូមិភាគទី២ សហប្រធានខាងភាគីថៃ ក៏បានថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះការធ្វើបដិសណ្ឋារកិច្ចរបស់ភាគីកម្ពជា និងសម្ដែងនូវក្ដីសោមនស្សក្រៃលែង ក្នុងឱកាសដែលបានមកចូលរួមកិច្ចប្រជុំជាមួយភាគីកម្ពុជា ហើយក៏សូមអបអរសាទរ ចំពោះភាពជឿនលឿនលើកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ក្នុងការដោះស្រាយបញ្ហាការងារសន្តិសុខនៅក្នុងតំបន់ព្រំដែន ដើម្បីលើកស្ទួយដល់ការទំនាក់ទំនងល្អជាមួយគ្នា និង អបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរបានសន្យាបន្តជម្រុញ និងគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យឲ្យកាន់តែមានភាពល្អប្រសើ ។ ក្នុងឱកាសដ៏ថ្លៃថ្លានោះ ភាគីទាំងសង្ខាង បានឯកភាពគ្នារៀបចំឲ្យមានកិច្ចប្រជុំ គណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងភូមិភាគទី២ (ថៃ) លើកទី២៦ ប្រចាំឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ ។ ភាគីទាំងពីរក៏បានឯកភាពចុះហត្ថលេខារួមគ្នា ទៅលើខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំសហប្រតិបត្តិការ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៥ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងយោធភូមិភាគទី២ (ថៃ) ប្រចាំឆ្នាំ២០២៤ នឹងមានការប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកផងដែរ ៕
កិច្ចប្រជុំសហប្រតិបត្តិការ គណ:កម្មធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២៥ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងយោធភូមិភាគ២ (ថៃ)
- 50
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 50
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 50
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 50
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 50
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 50
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 50
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 50
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 50
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 50
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 50
- ដោយ vannak