ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ក្នុងគោលបំណងប្រមូលធាតុចូលរៀបចំឯកសារជំនួយស្មារតីលើការងារត្រៀមបម្រុង និងឆ្លើយតបគ្រោះមហន្តរាយក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ថ្នាក់ដឹកនាំសមាគម, ក្រុមប្រឹក្សាខេត្តកំពត និងក្រុមប្រឹក្សាខេត្តសៀមរាប សរុបចំនួ ៤០ រូប ក្នុងក្របខណ្ឌគម្រោង “ការឆ្លើយតបគ្រោះមហន្តរាយ” ដែលគាំទ្រដោយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង (AIMF)។ នៅក្នុងសិក្ខាសាលា ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា បានចូលរួមពិភាក្សាអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់រាជធានី ខេត្ត និងផ្តល់ធាតុចូលបន្ថែមលើគោលគំនិតក្នុងការរៀបចំឯកសារជំនួយស្មារតីលើការងារត្រៀមបម្រុង និងឆ្លើយតបគ្រោះមហន្តរាយ។គម្រោង “ការឆ្លើយតបគ្រោះមហន្តរាយ” នេះ អនុវត្តពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៤ គឺបន្តពីគម្រោង ពីគម្រោង “ពង្រឹងសមត្ថភាពអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាសាធាររណៈ ជាសារវ័ន្ត” អនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ក្រោមការគាំទ្រពី EU ហើយដៃគូអនុវត្តគម្រោងរួមមាន AIMF សាលាក្រុងប៉ារីស រដ្ឋបាលរាជធានីភ្នំពេញ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ មកដល់បច្ចុប្បន្ននេះ នៅកម្ពុជា មានសមាគមអាជ្ញាធរមូលដ្ឋានគឺ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ចំនួន ៥ គឺ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តកំពត និងរដ្ឋបាលខេត្តព្រះសីហនុ បានចូលជាសមាជិករបស់ AIMF។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំសិក្ខាសាលាពិភាក្សាលើឯកសារជំនួយស្មារតីលើការងារត្រៀមបម្រុង និងឆ្លើយតបគ្រោះមហន្តរាយ នៅសណ្ឋាគារម៉ារ៉ាខល ខេត្តសៀមរាប
- 10
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 10
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 10
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 10
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 10
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 10
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 10
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 10
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 10
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 10
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 10
- ដោយ vannak