ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលជាអធិបតីភាពក្នុងកម្មវិធី "ដែនដី និងកសិ-ទេសចរណ៍" នឹងជួយជំរុញការលើកកម្ពស់ជីវភាព ប្រជាកសិករនៅតាមមូលដ្ឋាន ឱ្យមានទីផ្សារកាន់តែទូលំទូលាយ ដែលរៀបចំឡើងដោយអង្គការ AgriSud និងក្លឹបទេសចរណ៍ខេត្តសៀមរាប នៅសណ្ឋាគារមេម័រ កម្មវិធីនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែសីហា។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កម្មវិធី «ដែនដី និងកសិ-ទេសចរណ៍» ដែលរៀចបំឡើងដោយអង្គការអាគ្រីស៊ុតប្រចាំកម្ពុជា ថានឹងជួយជំរុញលើកកម្ពស់ កម្រិតជីវភាព ប្រជាកសិករនៅតាមមូលដ្ឋាន ជាពិសេស ជួយផ្សព្វផ្សាយផលិតផលកសិកម្មរបស់ពួកគាត់ ឱ្យមានទីផ្សារកាន់តែទូលំទូលាយ។ ហើយអង្គការ AgriSud ក៏បានដឹកនាំអ្នកសារព័ត៌មានធ្វើដំណើរទៅកាន់តំបន់ភ្នំគូលែន និងសង្កាត់ក្របីរៀលក្បែរក្រុងសៀមរាប ដើម្បីទស្សនាផលិតផលកសិកម្មរបស់ប្រជាកសិករផងដែរ។លោក សេង ពិចិត្រ ប្រធានអង្គការអាគ្រីស៊ុតប្រចាំកម្ពុជា បានលើកឡើងថា សន្ទុះនៃអ្នកគាំទ្រ ផលិតផលបន្លែ និងផ្លែឈើ ដែលដាំដុះតាមគោលការណ៍សុវត្ថិភាព មានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកបន្តថា ការសង្កេតនេះ គឺតាមរយៈសន្ទុះការគាំទ្រ និងទិញផលិតផលនៅផ្សារចុងសប្ដាហ៍ ដែលអង្គការអាគ្រីស៊ុត បានផ្តល់ការគាំទ្រដល់មន្ទីរពាណិជ្ជកម្ម សម្រាប់រៀបចំផ្សារនេះ។ លោកបានបន្តថា អ្នកទិញកាន់តែច្រើន ហើយបន្លែ ផ្លែឈើ ដែលដាំដោយកសិករក្នុងគម្រោងរបស់អង្គការ លក់ដាច់ច្រើន ដែលនេះបង្ហាញពីការជឿទុកចិត្តមកលើ ផលិតផលបន្លែ និងផ្លែឈើ ដែលដាំដុះតាមគោលការណ៍សុវត្ថិភាព ហេីយកម្មវិធីនេះនឹងបន្តជួយលើកកម្ពស់ការផ្សព្វផ្សាយ ផលិតផលរបស់ប្រជាកសិករទៅកាន់ទីផ្សារកាន់តែទូលាយបន្ថែមទៀត ជាពិសេស ប្រតិបត្តិករទេសចរណ៍ នៅក្នុងខេត្តសៀមរាប។ ការរៀបចំកម្មវិធីឱ្យអ្នកបរិភោគចុះមើលសង្វាក់ នៃការដាំដុះ របស់ប្រជាកសិករដោយផ្ទាល់នេះ នឹងជួយឱ្យភាគីទាំងពីរមានទំនុកចិត្តលើគ្នា និងដឹងពីប្រភពច្បាស់លាស់ផងដែរ៕
កម្មវិធី “ដែនដី និងកសិ-ទេសចរណ៍” នឹងជួយជំរុញការលើកកម្ពស់ជីវភាព ប្រជាកសិករនៅតាមមូលដ្ឋាន ឱ្យមានទីផ្សារកាន់តែទូលំទូលាយ
- 21
- ដោយ vannak
អត្ថបទទាក់ទង
-
គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ
- 21
- ដោយ vannak
-
កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”
- 21
- ដោយ vannak
-
ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
- 21
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
- 21
- ដោយ vannak
-
អបអរសាទរ ខួបលេីកទី២១ (៧ វិច្ឆិកា ២០២៣ - ៧ វិច្ឆិកា ២០២៤)របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
- 21
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤
- 21
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្តីពីកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍
- 21
- ដោយ vannak
-
ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងស្រុកពួក ខេត្តសៀមរាប
- 21
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា
- 21
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងអភិបាលរងខេត្តសៀមរាប និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
- 21
- ដោយ vannak