រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូរំដោះទឹកជំនន់ នៅទីប្រជុំជន របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណ:ការ និងដឹកជញ្ជូន

  • 56
  • ដោយ vannak

នាព្រឹកថ្ងៃអង្គារ ០៨រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ធៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្រុកក្រទ្បាញ់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃអភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូរំដោះទឹកជំនន់នៅទីប្រជុំជន របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណ:ការ និងដឹកជញ្ជូន ដែលមានទីតាំងស្ថិតនៅឃុំកំពង់ថ្កូវ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក អឹម វិបុល ប្រធាននាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណ:ការ និងដឹកជញ្ជូន លោក លោកស្រីតំណាងមន្ទីរសាធារណ:ការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន មន្ទីរធនធនាទឹក និងឧតុនិយម មន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ មន្ទីរសុខាភិបាលខេត្តសៀមរាប លោកអភិបាលស្រុកក្រទ្បាញ់ លោកមេឃុំ មេភូមិ និងអង្គភាពពាក់ព័ន្ធចូលរួម ។ ដោយពិនិត្យឃើញនៅរដូវវស្សាកន្លងមក ទីប្រជុំជន ស្រុកក្រទ្បាញ់ ខេត្តសៀមរាប បានទទួលរងនូវទឹកជំនន់ ដែលបង្កអោយមានការគ្រោះទឹកជំនន់ ធ្វើអោយមានផលប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្នុងភូមិខ្សាច់ និងភូមិកំពង់ថ្កូវ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប តំបន់ដែលរងគ្រោះខ្លាំង មានដូចជា មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាពឃុំកំពង់ថ្កូវ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ផ្សារ និងទីប្រជុំជនមួយចំនួននៅក្នុងឃុំកំពង់ថ្កូវ ។កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យ និងពិភាក្សាអំពីគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូរំដោះទឹកជំនន់នៅទីប្រជុំជន ស្រុកក្រទ្បាញ់កុំអោយមានការលិចលង់បន្តទៀត បន្ទាប់ពីកិច្ចប្រជុំ លោកអភិបាលរងខេត្ត លោកប្រធាននាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងក្រុមការងារ ក៏បានចុះទៅពិនិត្យទីតាំងគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូរំដោះទឹកជំនន់៕

អត្ថបទទាក់ទង