ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីររ៉ែ និងថាមពលខេត្តលោក ឡេង លាត ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបានផ្តល់ម៉ូតូអគ្គីសនី ១គ្រឿង ម៉ាក POPLE ផលិតដោយក្រុមហ៊ុន Verywords ដែលជាជំនួយឧបត្ថម្ភ ពីទីភ្នាក់ងារថាមពលនៃសាធារណរដ្ឋកូរ៉េ (KEA) ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពលជូនលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត ដែលជាតំណាងឱ្យរដ្ឋបាលខេត្តសៀមរាប។ លោក លី វណ្ណៈ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តដែលបានផ្តល់ម៉ូតូអគ្គីសនី ១គ្រឿងដល់រដ្ឋបាលខេត្ត ដើម្បីបម្រើការងាររដ្ឋបាលខេត្ត។ ជាមួយគ្នានេះ លោក នាយករដ្ឋបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទីភ្នាក់ងារថាមពលនៃសាធារណរដ្ឋកូរ៉េ (KEA) ដែលបានឧបត្ថម្ភម៉ូតូអគ្គិសនីនេះដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរ៉ែ និងថាមពល។
