រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះត្រួតពិនិត្យពន្ធនាគារខេត្តសៀមរាប

  • 56
  • ដោយ vannak

ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តសៀមរាប លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តសៀមរាប ។លោកអភិបាលរង បានសំណេះសំណាល និងផ្តាំផ្ញើនូវការងារមួយចំនួនដូចខាងក្រោម៖- មន្រ្តីជំនាញទាំងអស់ត្រួតពិនិត្យឡើងវិញ និងសិក្សាគ្រប់អាគារណាដែលមានភាពទ្រុឌទ្រោមដើម្បីធានាបាននូវសុវត្ថិភាព- ត្រូវបន្តពង្រឹងការងារសន្តិសុខ ជៀសវាងការចាញ់កលល្បិចជនជាប់ឃុំ ដែលធ្វើឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង- ត្រូវត្រួតពិនិត្យ និងកែសម្រួលឡើងវិញនូវប្រព័ន្ធភ្លើងតាមបណ្តាអាគារដើម្បីជៀសវាងហានិភ័យកើតមានឡើងដោយយថាហេតុ- ត្រូវបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យឆែកឆេររាល់វត្ថុហាមឃាត់ដែលនាំចូលពន្ធនាគារ- ក្នុងស្ថានភាពនៃការកើនឡើងនូវជនជាប់ឃុំ មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់នូវការងារសន្តិសុខ។

អត្ថបទទាក់ទង