ដើមឈើ ឥន្ធនេល ចំនួន ១ពាន់៦០០ដើម ត្រូវបានធ្វើការដាំអមសង្ខាងដងវិថី តេជោ សន្តិភាព (ផ្លូវវាងក្រុង) ស្ថិតក្នុងភូមិសាស្ត្រ៤សង្កាត់ មាន សង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ សង្កាត់ស្រង៉ែ និង សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ដើមី្បលើកកម្ពស់បរិស្ថាន សោភណ្ឌភាពដងវិថីក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប កាលចុងសប្តាហ៍ព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប ព្រមទាំងឯកឧត្ត លោកជំទាវជាសមាជិកព្រឹទ្ធសភាព សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង មន្ត្រីរាជការ កងកម្លាំងទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា ចៅសង្កាត់ ប្រជាការពារ និងប្រជាពលរដ្ឋ ប្រមាណ ជាង ១ពាន់ចូលរួម ។តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ បានមានប្រសាសន៍បញ្ជាក់ថា ការដាំឈើនាពេលនេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ធ មន្ត្រីរាជការ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធយើង ឲ្យចេះស្រឡាញ់ ព្រៃឈើ និង ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជម្រុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើង ក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថាន សង្គម សំខាន់ក្នុង ការលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងការទទួលស្វាគមន៍ដល់គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ។ ឯកឧត្តមបានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ ដែលជាសរសៃឈាម ក្នុងវិស័យ កសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និង ជាខឿននៃសេដ្ឋកិច្ចជាតិ ហើយព្រៃឈើ ថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្ម អាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពី បរិយាកាសរក្សាស្ថិរភាពបរិយាកាស។ ទន្ទឹមនេះព្រៃឈើផ្តល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀតដូចជា ការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឲ្យប្រសើរឡើងនៃគុណភាពដី និង ផ្តល់នូវផលអនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ។ ឯកឧត្តមអភិបាលខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើនិងជំនួញដីព្រៃឈើ ខុសច្បាប់គឺ ជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសបង្កនូវគ្រោះមហន្តរាយដល់បរិស្ថាន ធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ ។ ម៉្យាងទៀត យើងត្រូវរួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើនិងបណ្តុះឡើងវិញនូវ ទស្សនៈ សន្សំសំចៃ ក្នុងការប្រើប្រាស់ផលអនុផលព្រៃឈើ គ្រប់ប្រភេទ និង បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឲ្យទៅជានីតិរដ្ឋ ។ ឯកឧត្តម ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា ដើមឈើដែលបានដាំនៅអមសង្ខាងវិថីតេជោសន្តិភាពថ្ងៃនេះ មានចំនួន ១ពាន់៦០០ដើម ប្រភេទឈើ ឥន្ធនេល ។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះកូនឈើដែលបានដាំរួចហើយនៅតាមដងវិថីក្នុងក្រុង សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រជារាស្ត្រ នៅនឹងកន្លែង មេត្តាសកម្មចូលរួម ថែរក្សាឲ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឲ្យកូនឈើទាំងនោះ មានសុខភាពល្អ លូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ ។រដ្ឋបាលខេត្តសៀមរាប បានផ្តួចផ្តើមយុទ្ធនាការដាំកូនឈើ ក្នុងឱកាសរុក្ខទិវានៅភូមិសាស្ត្រក្រុង ស្រុកទាំង១៣ មាន ២៩ប្រភេទ សរុបបានចំនួន ៨១ពាន់២៤៥ដើម និង មានអ្នកចូលរួមដាំចំនួន ១៨ ពាន់២១២នាក់ ផងដែរ។ ឯកឧត្តមក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងប្រតិភូ រួមទាំងអស់ លោក លោកស្រីដែលបានចូលរួមការដាំដើមឈើនេះ ដែលកំពុងយកចិត្តទុកដាក់ជួយដល់ខេត្តសៀមរាប ក្នុងកិច្ចថែរក្សា ធនធានធម្មជាតិជាពិសេសព្រៃឈើដែលជាបញ្ហាចំបង មានសារៈសំខាន់ ដល់ការរស់រាននិងការអភិវឌ្ឍន៍សង្គមជាតិកម្ពុជាទាំងពេលបច្ចុប្បន្ន ក៏ដូចទៅពេលអនាគត ៕
ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញចូលរួមដាំដើមឈើ នៅខេត្តសៀមរាប
- 48
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 48
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 48
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 48
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 48
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 48
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 48
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 48
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 48
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 48
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 48
- ដោយ vannak