នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលមួយចំនួនដូចជា៖
១- មណ្ឌលសុខភាព ចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់
២- មណ្ឌលសុខភាព សែនសុខ ឃុំសែនសុខ ស្រុកក្រឡាញ់
៣- មណ្ឌលសុខភាព ចាឈូក ឃុំចាឈូក ស្រុកអង្គរជុំ
៤- មណ្ឌលសុខភាព តាសោម ឃុំតាមសោម ស្រុកអង្គរជុំ
ដែលមណ្ឌលសុខភាពខាងលើ ជាមណ្ឌលសុខភាពមានការខ្វះខាតអាល់កុល និងម៉ាស់ ប្រើប្រាស់ក្នុងការបំពេញការងារ ហើយការជួបសួរសុខទុក្ខនេះ គឺជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) ដោយលោកជំទាវបាននាំយកអាល់កុល ដែលទទួលបានពីកាកបាទក្រហមកម្ពុជា និងម៉ាស់មួយចំនួន របស់សាខាផ្ដល់ជូនដល់មណ្ឌលសុខភាពទាំង២ផងដែរ។
ក្នុងឱកាសនោះដែរលោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់លោកគ្រូ អ្នកគ្រូពេទ្យនៅតាមមណ្ឌលសុខភាពខាងលើ

និងបានថ្លែងអំណរគុណដល់លោកគ្រូអ្នក អ្នកគ្រូពេទ្យមណ្ឌលសុខភាពខាងលើ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិគ្រោះយោបល់ មើលថែ និងព្យាបាលសុខភាពដូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសការផ្ដល់សារអប់រំផ្សព្វផ្សាយអំពីជំងឺរលាកសួតប្រភេទថ្មី (Covid-19) ជូនដល់បងប្អូនប្រជាពលករដែលទើបត្រលប់មកពីប្រទេសជិតខាង និងប្រជាពលរដ្ឋទូទៅ។ លោកជំទាវបន្តថា អាល់កុល ដែលបានផ្ដល់ជូននាពេលនេះសាខាទទួលបានពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងម៉ាស់ជារបស់សាខាផ្ទាល់ ហើយការផ្ដល់ជូននេះជាចំនួនមានកំណត់ តែនៅក្នុងដំណាក់កាលនេះយើងចាំបាច់ត្រូវចែករំលែកគ្នា ព្រោះស្ទើរតែគ្រប់មណ្ឌលសុខភាពគឺមានការខ្វះខាតដូចគ្នា ហើយនេះពិតជាការបង្ហាញពីការយកចិត្តទុកដាក់គិតគូរពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) នេះ។
សម្ភារដែលបានផ្ដល់ជូនក្នុង១មណ្ឌលសុខភាពមាន៖ អាល់កុល ៥លីត្រ ម៉ាស់១០ប្រអប់ស្មើនឹង៥០០ និងក្រមារម្នាក់១សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យ។
នាព្រឹកនេះដែរសាខាក៏បានផ្ដល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ នូវអាល់កុល ៥លីត្រ សាប៊ូ ៥០ដុំ និងPoster អប់រំពីជំងឺ Covid-19 មួយចំនួនផងដែរ។